• ព័ត៌មានថ្មី

    Thursday, April 9, 2015

    Ronaldo ​ស៊ុត​គ្រាប់​ទី​៣០០​ឱ្យ Real Madrid ​ឈ្នះ​ Rayo ​យប់​មិញ

    Cristiano Ronaldo ​បាន​រក​គ្រាប់​បាល់​ទី​៣០០​របស់​ខ្លួន​​​ឱ្យ Real Madrid ​បន្ទាប់​ពី​ស៊ុត​ចូល​១​គ្រាប់​កាល​ពី​យប់​មិញ ក្នុង​ជ័យ​ជម្នះ Rayo Vallecano ០-២ Real Madrid ​នៅ​ក្របខ័ណ្ឌ La Liga ​សប្ដាហ៍​ទី​៣០។


    ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ Rayo ​បើក​ការ​វាយ​សម្រុក​លើ​ក្រុម​ភ្ញៀវ Real Madrid ​យ៉ាង​ចាស់​ដៃ (Rayo បាល់​ជ្រុង​៨​ដង​ ស៊ុត​ចំ​គោលដៅ​៨ ឯ  Real ​បាល់​ជ្រុង​បាន​១​ដង​ និង​ស៊ុត​ចំ​គោលដៅ​៣​ដង) ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់​ Casillas ​បាន បែរ​ជា​ត្រូវ​ក្រុម​លោក Carlo Ancelotti ​ស៊ី​បាន​២​គ្រាប់​វិញ​ដោយ Ronaldo ​នៅ​នាទី​៦៨​ និង​ James Rodriguez ​នៅ​នាទី​៧៣ បន្ទាប់​ពី​ទទួល​បាន​បាល់​ពី Ronaldo ។

    2762ECE400000578-3030899-image-a-46_1428532114589

    2761EC5300000578-3030899-Cristiano_Ronaldo_scored_the_300th_goal_of_his_Real_Madrid_caree-m-43_1428530772466

    2761A73900000578-3030899-image-m-15_1428527171734

    2761DE8D00000578-3030899-image-a-30_1428529482244

    2762D97A00000578-3030899-image-a-37_1428530584468

    ១​គ្រាប់​របស់​ម្ចាស់​ពាន Ballon d’Or ​៣​សម័យ​ខាង​លើ​នេះ​ គឺ​ជា​គ្រាប់​បាល់​បង្គ្រប់​ទី​៣០០​របស់​គេ​ហើយ​នៅ Real Madrid ​ហើយ​វា​ក៏​បាន​ជួយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​លំដាប់​ទី​​លេខ​៣​ផង​ដែរ​ នៅ​ Santiago Bernabeu។ កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ Raul ​បាន​៣២៣​គ្រាប់ ​ក្នុង​៧៤១​ប្រកួត​, លេខ​២​គឺ Di Stefano ​បាន​៣០៧​គ្រាប់ ​ក្នុង​៣៩៦​ប្រកួត ​និង​លេខ​៣​គឺ Ronaldo ​នេះ​ឯង​ បាន​៣០០​គ្រាប់​ហើយ​តែ​ទើប​លេង​បាន​២៨៨​ប្រកួត​​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​រូប​គេ​លេង​តិច​ប្រកួត​ជាង​គេ តែ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ ហើយ​ក៏​នៅ​មាន​ឱកាស​បំបែក​កំណត់​ត្រា​អ្នក​លេខ​១​ផង​ដែរ។

    យ៉ាង​ណា​មិញ ត្បិត​តែ​ឈ្នះ​ការ​ប្រកួត​នេះ​បាន​៣​ពិន្ទុ​មែន ប៉ុន្តែ​មាន​កីឡាករ​៣​នាក់​ទទួល​បាន​កាត​លឿង​កាល​ពី​យប់​មិញ​គឺ Ronaldo , James Rondriguez ​និង​ Toni Kroos ​ដែល​នេះ​មាន​ន័យ​ពួកគេ​ត្រូវ​អវត្តមាន​១​ប្រកួត​ក្រោយ ព្រោះ​កាល​មុន​បាន​ធ្លាប់​បាន​កាត​លឿង​ម្ដង​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ស៊ុត​គ្រាប់​ទី​៣០០​ឱ្យ Real Madrid ​ឈ្នះ​ Rayo ​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top