• ព័ត៌មានថ្មី

    Friday, April 3, 2015

    Arbeloa៖ Mourinho ​អាច​នឹង​ត្រឡប់​ទៅ​ដឹក​នាំ​ Real ម្ដង​ទៀត

    នៅ ​ថ្ងៃ​ណា​មួយ​ អ្នក​ចាត់​ការ​ក្រុម​ Chelsea លោក​ Jose Mourinho ​នឹង​ត្រឡប់​ទៅ​ដឹក​នាំ​ក្រុម​អធិរាជ​ស Real Madrid ​វិញ​ជា​មិន​ខាន ទោះ​បី​ជា​អ្នក​ចាត់​ការ​​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ចាក​ចេញ​​ទាំង​ភាព​ជូរ​ចត់​ក៏​ដោយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ខ្សែ​ការពារ Alvaro Arbeloa ​របស់ Real។


    2738A47A00000578-3022926-image-a-4_1427971331648
    ខ្សែ​ការពារ​ Alvaro Arbeloa របស់​ Real Madrid

    ​លោក Mourinho ​បាន​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ក្រុម Real ​រយៈពេល​៣​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៣ ដោយ​​ទៅ​ចូល​រួម​ជា​មួយ​តោ​ខៀវ​ Chelsea ​សារ​ជា​​ថ្មី​វិញ ​ខណៈ​ដែល​មុន​នឹង​លោក​ចាក​ចេញ​ អ្នក​ចាត់​ការ​រូប​នេះ ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ជាមួយ​កីឡាករ​ Real មួយ​ចំនួន​ដូចជា ប្រធាន​ក្រុម​ Iker Casillas, Sergio Ramos និង Pepe ផង​ដែរ។

    ​យ៉ាង​ណា​ក្ដី​ ​ខ្សែ​ការពារ​​ស្ដាំ Arbeloa ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ Real បាន​២៥​ប្រកួត​នៅ​រដូវ​កាល​នេះ​ បាន​លើក​ឡើង​ថា ទ្វារ​របស់​ក្រុម Real ​គឺ​មិន​ដែល​បិទ​នោះ​ទេ សម្រាប់​​អ្នក​ចាត់​ការ​ឆ្នើម​ Mourinho។

    2738A46E00000578-3022926-image-a-7_1427971366840

    2738A46100000578-3022926-image-a-5_1427971335549

    ​​​​អតីត​ខ្សែ​ការពារ​ក្រុម​ Liverpool រូប​នេះ បាន​និយាយ​ថា៖ “បាទ ប្រាកដ​ណាស់​វា​អាច​នឹង​ទៅ​រួច​ ដែល​លោក Mourinho នឹង​ត្រឡប់​មក​ Madrid ​វិញ។ ហេតុ​អ្វី​មិន​អាច?​ ទ្វារ​របស់​ក្រុម​ Madrid គឺ​មិន​ដែល​បិទ​ សម្រាប់​អ្នកចាត់ការ​ដ៏​អស្ចារ្យ​នោះ​ទេ។ Mourinho ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​ Real Madrid ប៉ុន្តែ​យើង​ត្រូវ​តែ​គោរព​ដល់​ Ancelotti”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Arbeloa៖ Mourinho ​អាច​នឹង​ត្រឡប់​ទៅ​ដឹក​នាំ​ Real ម្ដង​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top