• ព័ត៌មានថ្មី

    Monday, April 6, 2015

    Barca ​ឈ្នះ​ក្រុម​​ពាក់កណ្ដាល​តារាង Celta ​១-០ ទាំង​លំបាក

    ក្រុម ​ FC Barcelona ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Celta Vigo ​​ទាំង​លំបាក ១-០ ដោយ​ការ​តែត​បញ្ចូល​ទី​​របស់​ខ្សែ​ការពារ​ Jeremy Mathieu ​នាទី​៧៣ ខណៈ​ដែល​ Fabian Orellana ​របស់​ Celta ​ត្រូវ​ពិន័យ​កាត​ក្រហម នៅ​នាទី​៨៨ ក្រោយ​គប់​ស្មៅ​លើ​មុខ​ Sergio Busquets។

    274F174200000578-3026762-image-a-51_1428267089003

    ​​ក្រុម​ភ្ញៀវ​អ្នក​មាន​បុណ្យ ​ដែល​​មាន​​កីឡាករ​កំពូលៗ​ជា​ច្រើន​នោះ បាន​លេង​គ្រប​ដណ្ដប់​លើ​ម្ចាស់​ផ្ទះ​យ៉ាង​ខ្លាំង ខណៈ​ដែល​​សាច់​បាល់​ Barca គ្រប​​ដល់​ទៅ​៦២% ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​គ្រាប់​បញ្ចូល​ទី​ច្រើន​បាន ព្រោះ​ Celta ហាក់​ដូច​ជា​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ដោយ​រៀប​ប្រព័ន្ធ​លេង​ប្រដាក់​គ្នា​យ៉ាង​ស្អាត។

    ទោះ​យ៉ាង​ណា​ ចូល​ដល់​តង់​ទី​២ Neymar ​បាន​ស៊ុត​ចូល​១​គ្រាប់​នៅ​ដើម​តង់ តែ​អាជ្ញា​កណ្ដាល​មិន​ឲ្យ ដោយ​បាល់​ offside ខណៈ​ដែល​ Xavi ​ក៏​មាន​ឱកាស​ស៊ុត​ល្អ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​សម្រេច។ ការ​ប្រកួត​ត្រូវ​អូស​បន្លាយ​ដល់​នាទី​៧៣ ទើប​ Mathieu ​បាន​តែត​បំបែក​ពង​មាន់​​បាន​ ​បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ហ្វ្រីឃីត​យ៉ាង​ល្អ​មក​ពី​ជើង​ Xavi។

    នេះ​ជា​គ្រាប់​បាល់​ទី​២ ជាប់ៗ​គ្នា​ហើយ​​ នៅ​ក្របខ័ណ្ឌ​ La Liga  សម្រាប់​​ខ្សែ​ការពារ​បារាំង​ Mathieu បន្ទាប់​ពី​លើក​ទី​១ ស៊ុត​ចូល​​គ្រាប់​បើក​ឆាក​លើ​ក្រុម​ Real Madrid ​ឲ្យ​ Barca ឈ្នះ​ ២-១ ខណៈ​ដែល​១៩​ប្រកួត​​ក្នុង​លីក​ តាំង​ពី​ផ្ទេរ​ពី​ Valencia​មក រូប​គេ​ពុំ​ដែល​បាន​រក​គ្រាប់​បញ្ចូល​ទី​បាន​សោះ។

    ក្រោយ​ជ័យ​ជម្នះ​មួយ​នេះ Barca នៅ​តែ​បន្ត​នាំ​មុខ​​លើ​ក្រុម​គូ​ប្រជែង Real ដែល​លុត​ Granada ៩-១ ​កាល​ពី​ល្ងាច​ម្សិល​មិញ​ ចំនួន​៤​ពិន្ទុ​ដដែល ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​​៩​ប្រកួត​ទៀត​ នឹង​បញ្ចប់​រដូវ​កាល៕

    274F169200000578-3026762-image-a-43_1428266539158

    274F18C000000578-3026762-image-a-53_1428267173843


    274F057F00000578-3026762-image-a-41_1428266153870

    274F468C00000578-3026762-image-a-1_1428270929456

    274EFFAC00000578-0-image-a-37_1428265479690
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ​ឈ្នះ​ក្រុម​​ពាក់កណ្ដាល​តារាង Celta ​១-០ ទាំង​លំបាក Rating: 5 Reviewed By: Unknown
    Scroll to Top