• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    អ្នក​សរសេក​​កម្មវិធី​វ័យ​ក្មេង​ ៥ នាក់​ដែល​បាន​​ក្លាយ​ជា​សេដ្ឋី

    15 Apr, 2015 09:40
    0  Comment (s)
    បច្ចេកវិទ្យា ​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពិភពលោក​យ៉ាង​ឆាប់​រហ័ស។ មាន​មនុស្ស​ជា​ច្រើន​ទទួល​បាន​ផល​ប្រយោជន៍​ពី​វា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​បាន​ផ្ដល់​ភាព​ងាយ​ស្រួល ​ដោយ​អ្នក​ខ្លះ​គ្រាន់​តែ​អង្គុយ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​ក៏​អាច​ធ្វើ​ការ​ ជា​មួយ​នឹង​​វា​​បាន​ដែរ។ ជាក់​ស្ដែង​ដូច​សហគ្រិន​វ័យក្មេង​ខាង​ក្រោម ​ពួក​គេ​បាន​ក្លាយ​ជា​សេដ្ឋី​ដោយ​សារ​តែ​វិស័យ​នេះ​ ដោយ​ចាប់​ផ្ដើម​ពី​ការ​បង្កើត​កម្មវិធី​សម្រាប់​កុំព្យូទ័រ​ និង ទូរសព្ទ​ ឬ គេហទំព័រ​ប៉ុណ្ណោះ។​​


    Brain Wong

    brianwong

    Brain Wong ​គឺ​ជា​សហគ្រិន​អ៊ីនធឺណិត​​​ម្នាក់​មាន​អាយុ​ត្រឹម​តែ​២៣​ឆ្នាំ​ប៉ុណ្ណោះ។​ ​គាត់​ចាប់​​ផ្ដើម​វក់​ប្រើ​កុំព្យូទ័រ​នៅ​ពេល​ដែល​គាត់​រៀន​នៅ​ អនុវិទ្យាល័យ​។ ​ក្រោយ​មក​ គាត់​ក៏​​​មាន​ចំណង់​ចំណូល​ចិត្ត​ពី​ក្រាហ្វិក​កុំព្យូទ័រ។ ដោយ​ការ​ចូល​ចិត្ត​នេះ​បាន​​​ធ្វើ​ឲ្យ​គាត់​បង្កើត​នូវ​កម្មវិធី​ហ្គេម​ថ្មី ​​​សម្រាប់​ទូរសព្ទ។ បន្ទាប់​ពី​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Digg ជា​អ្នក​ផលិត​កម្មវិធី (Deverloper)​ ​អស់​រយៈ​ពេល​ខ្លី​ Wong គាត់​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា Kiip។ កម្មវិធី​មួយ​នេះ​ក៏​​ទទូល​បាន​ជោគជ័យ​ និង​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ទឹក​ប្រាក់​១៥​លាន​ដុល្លារ​ និង​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​កេរ្ដិ៍ឈ្មោះ​របស់​គាត់​​។


    Connor Zwick


    កូដ​ Javascript គឺ​ផ្លូវ​មួយ​ដែល​ធ្វើ​ឲ្យ​ Connor Zwick។ នៅ​វ័យ ១៩ ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ពី​ Web Tutorial និយាយ​ពី​របៀប​ប្រើ​ Javascript នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ទៀត​នៅ​លើ​កម្មវិធី​​​​ Web។ បន្ទាប់​ពី​បាន​បោះបង់​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ ​ Harward រយៈពេល​១​ឆ្នាំ​ ​ ហើយ​​ក៏​ចាប់​ផ្ដើម​បង្កើត Coco Controller ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​គ្រប់​គ្រង​ហ្គេម​​លើ​​ទូរសព្ទ។ បន្ថែម​ទៅ​ទៀត​នោះ​ក្រៅ​ពី​បង្កើត​ឧបករណ៍​គ្រប់​គ្រង​ហ្គេម Zwick ​បាន​ផលិត​កម្មវិធី​បំប្លែង​ពី​អក្សរ​ទៅ​សំឡេង​ថែម​ទៀត​ផង ​ដែល​អាច​ប្រើ​បាន​ដល់​ទៅ​២៣​ភាសា។


    Stacey និង Scott Ferreria

    ferreirasourcebusinessrockstars

    Stacey និង Scott Ferreria ​ផង​ដែរ​ក៏​ធ្លាប់​បាន​ចាប់​ផ្ដើម​​តាំង​ពី​ក្មេង​​​ដោយ​ការ​បង្កើត​ គេហទំព័រ​​​ Mysocialcloud.com ​អំឡុង​ពេល​ពួក​គេ​មាន​វ័យ​ត្រឹម​តែ ១៨(Stacey ) និង​ ២០( Scott Ferreria) ឆ្នាំ​តែ​ប៉ុណ្ណោះ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​របស់​ពួក​គេ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ ក្រុមហ៊ុន IBM ​អ្នក​ទាំង​ពីរ​​ចាប់​ផ្ដើម​​ទទួល​​ស្គាល់​យ៉ាង​ច្រើន​​ទៅ​គេហទំព័រ​របស់​ ពួក​គេ​ពី​អ្នក​ល្បី​ជា​ច្រើន​តាម​រយៈ​បណ្ដាញ​ Twitter។ ក្រោយ​មក​ Mysocialcloud.com​ ទទួល​បាន​ភាព​ល្បីល្បាញ​ដោយ​មាន​គេ​ទទួល​ស្គាល់ ​និង​​មាន​​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​បាន​ដំណើរ​ការ​គេហទំព័រ​នេះ​។ ហើយ​សហ​ស្ថាបនិក​ទាំង​ពីរ​នាក់​នេះ​ក៏​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន​​ផង​ ដែរ។


    Nick D’Aloisio

    nick

    ​គិត​មក​ដល់​ពេល​នេះ​សេដ្ឋី​វ័យ​ក្មេង​ម្នាក់​នេះ​​មាន​វ័យ​ត្រឹម​តែ​១៩​ ឆ្នាំ​ប៉ុណ្ណោះ។ ដំបូង​ឡើយ​គាត់​​បាន​បង្កើត​កម្មវិធី​ App មួយ​ឈ្មោះ​ថា​ Summly ​ក្រោយ​មក​ App ដែល​គាត់​បាន​បង្កើត​គឺ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន Yahoo ក្នុង​តម្លៃ​ប្រមាណ​ជា​ ៣០ លាន​ដុល្លារ។ Summly ​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ទិន្នន័យ​ ព័ត៌មាន​ និង​ឯកសារ​ជា​ច្រើន​ទៅ​តាម​ផ្នែក​និង​មាន​ភាព​ងាយ​ស្រួល ហើយ​កម្មវិធី​មួយ​នេះ​គឺ​អាច​ប្រើ​បាន​គ្រប់​ Platform និង​ត្រូវ​បាន​ប្រើ​ប្រាស់​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក។


    Sergey Brin

    googlwoners

    ​Sergey Mikhaylovich Brin ​​ទី​កំណើត​នៅ​រុស្ស៊ី​ ហើយ​គាត់​បាន​ប្ដូរ​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅ​អាយុ​៦​ឆ្នាំ។ បច្ចុប្បន្ន​ Brin គឺ​អ្នក​ជំនាញ​ផ្នែក​កុំព្យូទ័រ​ និង​ជា​សហគ្រិន​អ៊ីនធឺណិត​ម្នាក់​ដែល​ជា​ដៃ​គូរ​របស់​​ Larry Page ដែល​ជា​សហស្ថាបនិក​របស់​ក្រុមហ៊ុន Google។ យោង​តាម​តារាង​អ្នក​មាន​ Hurun Global Rich List 2015 គាត់​ជា​អ្នក​មាន​លេខ​រៀង​ទី ១៨ ក្នុង​ពិភព​លោក​ក្នុង​ចំណោម ២១ នាក់ ជា​មួយ​ទ្រព្យសម្បត្តិ​​៣០​ពាន់​លាន​ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rating: 5 Reviewed By: Unknown
    Scroll to Top