• ព័ត៌មានថ្មី

    Thursday, April 23, 2015

    Henry ​​ថា​ការ​អបអរ​របស់​ ​Chicharito ហួស​ហេតុ​ពេក​​​​ដូច​ឈ្នះ World Cup

    Thierry Henry ​វីរបុរស​​របស់​ Arsenal ​បាន​​លើក​ឡើង​ថា​​ ​ការ​អបអរ​របស់​ខ្សែ​​ប្រយុទ្ធ Chicharito ឬ​​ឈ្មោះ​ពេញ “Javier Hernandez” ​ដែល​ស៊ុត​​បញ្ចូល​ទី​​១​គ្រាប់​នៅ​ចុង​ម៉ោង ជួយ​ឲ្យ​ Real Madrid ឈ្នះ​លើ​​ Atletico Madrid ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ UEFA Champions League​ កាល​ពី​យប់​មិញ​នេះ ដូច​ជា​ហួស​ហេតុ​ពេក ធ្វើ​មើល៍​តែ​ឈ្នះ​ World Cup។

    27E0BB8800000578-0-image-a-10_1429738130798

    27E0F20E00000578-0-image-a-12_1429738213857

    Chicharito ​បាន​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ ហ៊ោកញ្ជ្រៀវ​កក្រើក​កីឡដ្ឋាន Bernabeu ​បន្ទាប់​ពី​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United រូប​នេះ ស៊ុត​បាល់​បញ្ចូល​ទី​​​នៅ​​ចុង​ម៉ោង​នាទី​៨៨ ​ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​ Cristiano Ronaldo។

    ​ក្រោយ​​បាល់​ចូល​ទី​ កីឡាករ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ Chicharito ​បាន​រត់​ទៅ​កាន់​ជ្រុង​នៃ​ទីលាន​ប្រកួត​តែ​ម្នាក់​ឯង​ អបអរ​គ្រាប់​របស់​ខ្លួន ប៉ុន្តែ​ Henry យល់​ថា​​កីឡាករ​ខ្ចី​ជើង​រូប​​នេះ​ គួរ​តែ​​រត់​ទៅ​អបអរ​ជាមួយ​ Ronaldo ​ដើម្បី​​អរគុណ​ដល់​មិត្ត​រួម​ក្រុម​​វិញ។

    27E0163700000578-0-image-a-14_1429738247913

    ​Henry បាន​ប្រាប់​ដល់​ Sky Sports ​ថា៖ “និយាយ​ឲ្យ​ស្មោះ​ត្រង់ គាត់ (Chicharito) ​​មិន​គួរ​បាន​ចូល​លេង​ផង តែ​សំណាង​ដែល​មាន​ឱកាស​ចូល​លេង។ គាត់​មាន​ឱកាស​ច្រើន​ដង​ដែរ ​តែ​ធ្វើ​មិន​បាន​សម្រេច​ ប៉ុន្តែ​១​គ្រាប់​ដែល​ចូល​ទី​នោះ គាត់​ត្រូវ​តែ​អរគុណ​ដល់​ Ronaldo។ ខ្ញុំ​ឃើញ​ថា ក្រោយ​ស៊ុត​បញ្ចូល​ទី​ គាត់​រត់​អបអរ​ម្នាក់​ឯង។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចូល​ចិត្ត​ទៀត​នោះ​​គឺ គាត់​អបអរ​ដូច​គាត់​បាន​ឈ្នះ​ World Cup”៕

    27E0F3C800000578-0-image-a-8_1429738034382

    27E0F2EC00000578-0-image-a-4_1429738004048

    • Blogger Comments
    • Facebook Comments
    Item Reviewed: Henry ​​ថា​ការ​អបអរ​របស់​ ​Chicharito ហួស​ហេតុ​ពេក​​​​ដូច​ឈ្នះ World Cup Rating: 5 Reviewed By: Unknown
    Scroll to Top