• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    តោះ! ទាយ​មើល៍​ថា Barca អាច​ទម្លាក់ PSG បាន​ឬ​អត់​យប់​នេះ?

    ក្រុម ​កំពូល​តារាង La Liga របស់​អេស្ប៉ាញ FC Barcelona នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Camp Nou ​ស្វាគមន៍​ក្រុម​ជើង​ឯក​​បារាំង​ Paris Saint Germain ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​២ នា​វេលា​ម៉ោង​០១:៤៥​នាទី​​រំលង​អាធ្រាត្រ​យប់​នេះ។


    កាល​ពី​ជើង​ទី​១ នៅ​ទឹក​ដី​បារាំង​​សប្ដាហ៍​មុន អ្នក​មាន​បុណ្យ​ Barca បាន​បំបាក់ PSG ​ដោយ​លទ្ធផល​ ៣-១ ដូច្នេះ​មាន​ន័យ​ថា​ ក្រុម​របស់​លោក​ Luis Enrique ​មាន​សង្ឃឹម​ខ្លាំង​ថា​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​។ ប្រិយ​មិត្ត​សាក​ទាយ​មើល៍​ថា Barca អាច​ទម្លាក់ PSG បាន​ឬ​អត់?

    សម្ដី​​អ្នកចាត់ការ​៖

    1

    ​លោក​ Luis Enrique អ្នក​ចាត់ការ​ក្រុម​ Barca ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ Zlatan និង​ Verratti ​ត្រឡប់​មក​ជួយ​ក្រុម​ PSG ក៏​ដោយ ក៏​មិន​អាច​ធ្វើ​អ្វី​ក្រុម​របស់​លោក​បាន​ដែរ។ អ្នក​ចាត់ការ​វ័យ​៤៤​ឆ្នាំ បន្ថែម​ថា៖ “ខ្ញុំ​គិត​តែ​រឿង​ឈ្នះ​ប៉ុណ្ណោះ យើង​ត្រូវ​​តែ​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​យប់​នេះ ឲ្យ​ដូច​នឹង​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​​នៅ​ទីក្រុង​​ប៉ារីស។ យើង​មិន​ត្រូវ​ការ​ទប់​ស្មើ​ទេ គឺ​យើង​ត្រូវ​តែ​យក​ឈ្នះ​ទៀត”។


    2

    រីឯ​លោក​ Laurent Blanc ​អ្នក​ចាត់ការ​ក្រុម PSG វិញ បាន​និយាយ​ថា៖ “យើង​ទាំង​អស់​គ្នា​ដឹង​ថា ការងារ​មួយ​នេះ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ បញ្ហា​របស់​យើង​គឺ​ត្រូវ​រក​គ្រាប់​បញ្ចូល​ទី​គេ​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ខ្លះៗ​ថា យើង​នឹង​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​បាន”។

    ជើង​កីឡាករ៖

    2236790_w2

    ក្រុម​ម្ចាស់​ផ្ទះ​ Barca មាន​កីឡាករ​សំខាន់​របួស​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ ​ខ្សែ​ការពារ Thomas Vermaelen ​របួស​សរសៃពួរ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នក​មាន​បុណ្យ នា​​រាត្រី​នេះ​​ពេញ​ជើង​ល្អ​ណាស់ ដែល​អាច​ជា៖ Ter Stegen; Alves, Piqué, Mascherano, Alba; Rakitić, Busquets, Iniesta; Suárez, Messi និង Neymar។


    4

    ចំណែក​ឯ​ក្រុម​ភ្ញៀវ​ PSG វិញ​ កីឡាករ​សំខាន់​២​រូប​ Zlatan Ibrahimovic និង Marco Verratti អាច​ចូល​លេង​បាន​វិញ​ហើយ ខណៈ​ដែល Thiago Silva, Thiago Motta (របួស) និង Serge Aurier ​ជាប់​ពិន័យ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​ក្រុម​ខ្លាំង​បារាំង​ អាច​ជា៖ Sirigu; Van der Wiel, David Luiz, Marquinhos, Maxwell; Verratti, Cabaye, Matuidi; Cavani, Ibrahimović និង Pastore។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តោះ! ទាយ​មើល៍​ថា Barca អាច​ទម្លាក់ PSG បាន​ឬ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top