• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    ត្រូវ​ប៉ាន់​អ្នក​អត់​កុំព្យូទ័រ​​ប្រើ​ គេ​​កំពុង​ផលិត​កុំព្យូទ័រ​​លក់​ឲ្យ​​ក្នុង​តម្លៃ​ថោក​

    ក្រុមហ៊ុន ​ទើប​កកើត​ថ្មី​មួយ​​ក្នុង​ទីក្រុង​ San Francisco សហរដ្ឋ​អាមេរិក​​ឈ្មោះ​ Endless ​កំពុង​ប្រមូល​លុយ​ឲ្យ​បាន​១០០ ០០០​ដុល្លារ​ ដើម្បី​ផលិត​កុំព្យូទ័រ​តាំង​លើ​​តុ​តម្លៃ​ថោក។

    កុំព្យូទ័រ​ដែល​គេ​គ្រោង​ផលិត​នោះ​មាន​ឈ្មោះ​ថា​ “Endless PC” ​ដោយ​ដោត​ជា​មួយ​​ទូរទស្សន៍​ក៏​បាន​ ជាមួយ​ក្បាល​ Monitor ​ក៏​បាន​ ហើយ​ភ្ជាប់​ជាមួយ​ Keyboard និង​ Mouse ដើម្បី​ដំណើរ​ការ​។


    endless pc1

    កុំព្យូទ័រ​នេះ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ​ផ្ទាល់​ខ្លួន​​ ដំណើរ​ការ​ជាមួយ​កម្មវិធី​មូលដ្ឋាន​​របស់​ Linux។ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា​ក៏​​មាន​​កម្មវិធី​សម្រាប់​កម្សាន្ត​ អប់រំ​ ឬ​សុខភាព​ ប្រហែល​១៥០​ផ្សេង​ទៀត​ ដើរ​ដោយ​មិន​ចាំ​បាច់​ភ្ជាប់​អ៊ីនធឺណិត។

    វិស្វករ​៦០​នាក់​កំពុង​តែ​ធ្វើ​ការ​ងារ​នេះ​ ដោយ​ចំណាយ​ពេល​៣​ឆ្នាំ។ អតិថិជន​របស់​ក្រុមហ៊ុន​ថ្មី​នេះ​គឺ​​មនុស្ស​រាប់​លាន​នាក់​ដែល​អត់​ទាន់​ មាន​កុំព្យូទ័រ​ប្រើប្រាស់​នៅ​ឡើយ។ ក្រោយ​ផលិត​ចេញ​ជា​រូប​រាង​ គេ​នឹង​ចែក​ចាយ​ទៅ​កាន់​ហាង​លក់​រាយ​ផ្សេង​ៗ។ កុំ​ព្យូទ័រ​នេះ​នឹង​គ្រោង​ដាក់​លក់​ក្នុង​តម្លៃ​ ១៦៩​ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រូវ​ប៉ាន់​អ្នក​អត់​កុំព្យូទ័រ​​ប្រើ​ គេ​​កំពុង​ផលិត​កុំព្យូទ័រ​​លក់​ឲ្យ​​ក្នុង​តម្លៃ​ថោក​ Rating: 5 Reviewed By: Unknown
    Scroll to Top