• ព័ត៌មានថ្មី

    Thursday, April 23, 2015

    កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

    វា ​ហាក់​ដូច​ជា​កោះ​​ឋានសួគ៌​មួយ ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​ទៅ​លេង​កម្សាន្ត​បាន​ទេ ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កោះ​មួយ​ដ៏​អាថ៌កំបាំង។

    កោះ​ដែល​មាន​ឈ្មោះ​ថា​​ North Sentinel នេះ ស្ថិត​នៅ​​ក្នុង​មហា​សមុទ្រ​ឥណ្ឌា និង​មាន​ទំហំ​ប្រហែល​៨៧គីឡូម៉ែត្រ​ការ៉េ។ ​កោះ​នេះ ជា​ជម្រក​នៃ​កុលសម្ព័ន្ធ​ Sentinelese ដែល​មាន​អាយុ​កាល​៦ម៉ឺន​​ឆ្នាំ​មក​ហើយ។


    ក្រុម​កុលសម្ព័ន្ធ​ដែល​ជា​អ្នក​ស្រុក​ដើម​​ទាំង​នោះ មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ពិភព​ទំនើប​ខាង​ក្រៅ​នោះ​ទេ ​ហើយ​ពួក​គេ​ថែម​ទាំង​បាន​សម្លាប់​មនុស្ស​២នាក់​កាល​ពី​ឆ្នាំ​២០០៦​ផង​ដែរ ក្រោយ​ពេល​ពួក​គេ​ទៅ​នេសាទ​នៅ​ជិត​កោះ​នោះ។ ​សូម្បី​តែ​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​ហោះ​កាត់ ក៏​ពួក​គេ​បញ្ចេញ​កាយវិការ​ហិង្សា​ដែរ ​​​ដូច​ជា​គប់​ដុំ​ថ្ម និង​បាញ់​ព្រួញ​​ជា​ដើម។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​គ្មាន​អ្នក​ណា​អាច​ថត​រូប​ពួក​គេ​បាន​ច្បាស់​នោះ​ឡើយ។

    ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​អាជ្ញាធរ​ឥណ្ឌា​បាន​ចាត់​ទុក​ថា​ការ​ប៉ុនប៉ង​ចូល​ទៅ​ទាក់ទង​នឹង​ក្រុម​ កុលសម្ព័ន្ធ​នោះ គឺ​ជា​រឿង​ខុស​ច្បាប់ ពោល​គឺ​មិន​អាច​ទៅ​ជិត​តំបន់​នោះ​ក្នុង​រយៈ​ចម្ងាយ​៣ម៉ាយល៍​បាន​នោះ​ទេ។ យ៉ាង​ណា​ក្ដី ក្រុម​អង្គការ​​តស៊ូ​មតិ​ Survival International ដែល​ការពារ​សិទ្ធិ​ក្រុម​កុលសម្ព័ន្ធ បាន​អះអាង​ថា​មាន​អ្នក​នេសាទ​ចូល​ទៅ​តំបន់​នោះ​ជា​ប្រចាំ ហើយ​ថែម​ទាំង​មាន​អ្នក​ឡើង​ទៅ​ដល់​លើ​កោះ​ថែម​ទៀត​ផង មុន​ពេល​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ អង្គការ​ដដែល​នេះ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​វត្តមាន​អ្នក​ពី​ក្រៅ​ អាច​ធ្វើ​ឲ្យ​ក្រុម​កុលសម្ព័ន្ធ​វ័យ​ចំណាស់​នោះ​រង​ការ​គម្រាមកំហែង៕

    15

    16

    17
    • Blogger Comments
    • Facebook Comments
    Item Reviewed: កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់ Rating: 5 Reviewed By: Unknown
    Scroll to Top