• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    អាហារូបករណ៍​បរទេស​ល្បី​ៗ​​៧ ដែលសិស្ស​និសិ្សត​ខ្មែរ​មិន​គួរ​​មើល​រំលង

    ជា ​រៀង​រាល់​ឆ្នាំ​ សិស្ស​និស្សិត​ខ្មែរ​ត្រូវ​បាន​ផ្ដល់​ឱកាស​ទទួល​បាន​អាហារូបករណ៍​ សិក្សា​ លំដាប់​អន្តរជាតិ​​ពី​​បណ្ដា​​​ប្រទេស​​នានា។ ​​ Sabayសូម​បង្ហាញ​ពី​អាហារូបករណ៍​ល្បី​ៗ​ចំនួន​៧​​ដែល​សិស្ស​និស្សិត​ខ្មែរ​ ភាគ​ច្រើន​ប្រាថ្នា​យក​ឲ្យ​បាន។

    ១.​អាហារូបករណ៍​Fulbright

    ​Fulbright គឺ​ជា​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក។ គោល​បំណង​សំខាន់​របស់​អាហារូបករណ៍​នេះ​គឺ​ផ្ដោត​លើ​ការ​ផ្លាស់​ប្ដូរ​វិស័យ​ អប់រំ​ ដើម្បី​ពង្រឹង​សក្ដានុពល​ភាព​ការ​សិក្សា​ដល់ ​សិស្ស​និស្សិត​ជុំ​វិញ​ពិភព​លោក​ និង​ផ្ដល់​នូវ​ឱកាស​សិក្សា​កម្រិត​អន្តរ​ជាតិ​ដល់​សិស្ស​ទូទាំង​ពិភព​លោក​​ ទៅ​សិក្សា​នៅ​ប្រទេស​មហា​អំណាច​នេះ។
    ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ


    ២.​អាហារូបករណ៍​CHEVENING

    រាល់​ឆ្នាំ​ សិស្ស​អន្តរ​ជាតិ​មិន​តិច​ជាង​៦០០​នាក់​ទេ​ដែល​ទទួល​បាន​ អាហារូបករណ៍CHEVENING​​ពី​រដ្ឋាភិបាល​អង់គ្លេស​ ។ អ្នក​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ​នឹង​ជ្រួត​ជ្រាប​ទាំង​ចំណេះ​ដឹង​លក្ខណៈ​ ស្តង់ដារ ភាព​ជា​អ្នក​ដឹក​នាំ និង​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​ផល​វិជ្ជមាន។
    ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

    ៣.​អាហារូបករណ៍​MELBOURN
    វា​គឺ​ជា​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​សាកលវិទ្យាល័យMELBOURN ​របស់​ប្រទេស​អូស្ត្រាលី។ ​សាកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​នេះ​បើក​ថ្នាក់​អាហារូបករណ៍​បរិញ្ញាបត្រ​ វគ្គ​សិក្សា​ខ្លី និង​ថ្នាក់​អនុ​បណ្ឌិត។ ម្យ៉ាង​វិញ​ទៀត​ភាគី​អូស្ត្រាលី​ជា​អ្នក​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ ផ្សេងៗ​កំឡុង​ពេល​សិក្សា​ទៀត​ផង។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាហារូបករណ៍​បរទេស​ល្បី​ៗ​​៧ ដែលសិស្ស​និសិ្សត​ខ្មែរ​មិន​គួរ​​មើល​រំលង Rating: 5 Reviewed By: Unknown
    Scroll to Top