• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    អ្នក​ឌីហ្សាញ​ស្អាតៗ​ទាំង​​៥ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន

    ​ ​ការ​ឌីហ្សាញ​​គេហទំព័រ​ ឬ​កម្មវិធី​ផ្សេង​ៗ​គឺ​ជា​ការ​ងារ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ភាព​អំណត់​អត់​ ធន់​ មាន​ជំនាញ​ច្បាស់​លាស់​ និង​មាន​គំនិត​ច្នៃ​ប្រឌិត។ ហើយ​ការ​ងារ​នេះ​ភាគ​ច្រើន​​គឺ​ជា​បុរស​គឺ​ជា​អ្នក​ធ្វើ តែ​ក៏​មាន​នារី​ធ្វើ​ការ​ងារ​នេះ​ដែរ។ ជាក់​ស្ដែង​ដូច​ខាង​ក្រោម​គឺ​ជា​អ្នក​ឌីស្សាញ​ជា​ស្ត្រី​ភេទ​មិន​ត្រឹម​តែ​ មាន​ភាព​សមត្ថភាព​ខ្ពស់​នោះ​ទេ សម្រស់​ក៏​ស្រស់​ស្អាត​ផង​ដែរ។

    ១. Hillary Hopper

    Hillary Hopper

    ​Hillary ​មាន​ការ​ងារ​ជា​អ្នក ​User Interface ​​ហ្គេម​នៅ​លើ​ទូរសព្ទ​ និង​កម្មវិធី​សម្រាប់​កុំព្យូទ័រ។ Hillary  ​មាន​ទី​លំនៅ​នៅ​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។​ បូក​រួម​ទាំង​ការ​ងារ​និង​ទេពកោសល្យ​របស់​នាង​ នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​​កំពូល​អ្នក​ឌីហ្សាញ​ល្បី​ម្នាក់​ក្នុង ​ចំណោម​កំពូល​អ្នក​ឌីស្សាញ​ ទាំង​​៥០​ក្នុង​តារាង Design Shack។


    ២. Larissa Meek

    about-me1-copy

    Larissa Meek ​គឺ​ជា​អ្នក​ឌីហ្សាញ​គេហទំព័រ​ដ៏​​​ក្បី​ឈ្មោះ​លេច​ធ្លោ​មួយ​រូប​ មាន​ទីលំនៅ​នៅ​សហរដ្ឋអាមេរិក។​ ការ​ងារ​របស់​នាង​គឺ​ត្រូវ​បាន​គេ​សរសើរ​ពី​គុណភាព​ នៃ​ការ​​ឌីហ្សាញ​ និង​មាន​គំនិត​ច្នៃ​ប្រឌិត​។ អ្នក​ឌីហ្សាញ​រូប​ស្អាត​ម្នាក់​នេះ​បាន​ជួយ​អ្នក​​​​ឌីហ្សាញ​ថ្មី​ៗ​ជា​ ច្រើន​អ្នក​ផ្សេង​ទៀត​ដោយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​​ចំណេះ​ដឹង​ ដំណោះ​ស្រាយ​ការងារ​ និង​ឆ្លើយ​តប​​នូវ​ចម្ងល់​និង​សំនួរ​ផ្សេងៗ​ទៀត​ដែល​ពួក​គេ​បាន​សួរ។


    ៣.Jan Cavan


    Jan ​គឺ​ជា​អ្នក​ឌីហ្សាញ​គេហទំព័រ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ម្នាក់​រស់​នៅ​ ភាគ​ខាង​ជើង​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។ ​ប៉ុន្តែ​ក្រៅ​ពី​ការ​ងារ​ជា​អ្នក​ឌីហ្សាញ​ នាង​ក៏​មាន​ចំណាប់​អារម្មណ៍​ និង​សកម្មភាព​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​​ការ​អាន​សៀវភៅ​កីឡា​ ដំណើរ​កម្សាន្ត​ ជួយ​ការ​ងារ​សង្គម​​ ធ្វើ​ការ​ក្នុង​គម្រោង​ផ្ទាល់​ខ្លួន​របស់​នាង ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​​, ​សំដែង​សិល្បៈ​, ​មើល​ភាព​យន្ត​, ស្ដាប់​តន្ត្រី​, រាំ​, ច្រៀង​ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត។


    ៤. Rita DeRaedt

    Rita DeRaedt

    ​Rita Depaedt ​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ pixel មាន​ទីលំនៅ​សហរដ្ឋអាមេរិក។ ​នាង​ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​ជា​មួយ​នឹង​កម្មវិធី​ Photoshop ​ពេល​រៀន​នៅ​មហា​វិទ្យាល័យ។ ​បន្ទាប់​មក​​នាង​មាន​ជំនាញ​កាន់​តែ​ល្អ​លើ​ការ​ងា​​​រចនា​គេហទំព័រ​។ នាង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​ងារ​របស់​នាង ហេតុ​ផល​នេះ​ហើយ​ដែល​នាង​ទទួល​បាន​ពាន​រង្វាន់​ .net Awards។


    ៥. Sarah Parmenter

    sarah-parmenter-craig-williams-xl

    Sarah Parmenter​ គឺជា​អ្នក​ឌីហ្សាញ​គេហទំព័រ​ ជា​វាគ្មិន​ក្នុង​សន្និសីទ​ដែល​និយាយ​ពី​វិប​ឌីហ្សាញ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ You Know Who ជា​ក្រុមហ៊ុន​ឌីហ្សាញ​​​មួយ​មាន​ជំនាញ​លើ​​​ការ​រចនា​ User Interface ​សម្រាប់​វិបសាយ​ iPhone, និង​ iPad ក្នុង​ប្រទេស​អង់គ្លេស។​ ​នាង​ចាប់​ផ្ដើម​ចូល​ចិត្ត​វិប​សាយ​នៅ​ពេល​នាង​អាយុ​​១៤​ឆ្នាំ​មក​ម្ល៉េះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ឌីហ្សាញ​ស្អាតៗ​ទាំង​​៥ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន Rating: 5 Reviewed By: Unknown
    Scroll to Top