• ព័ត៌មានថ្មី

    Thursday, April 30, 2015

    James ​ស៊ុត​កាប់​១​ជើង​ ជួយ​ឲ្យ​ Real ឈ្នះ​តាម​ប្រកៀក​ Barca ជាប់ៗ

    ខ្សែ ​បម្រើ​ James Rodriguez ស៊ុត​កាប់​ជើង​ឆ្វេង​គ្រាប់​បាល់​ទី​១​​យ៉ាង​ស្អាត​ ​ធ្វើ​ឲ្យ​​​ក្រុម​​ Real Madrid ឈ្នះ​លើ​ Almeria ​៣-០ ​ក្នុង​ការ​ប្រកួត La Liga សប្ដាហ៍​ទី​៣៤​កាល​ពី​យប់​មិញ​ និង​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក​ Carlo Ancelotti ​​តាម​ប្រកៀក​ក្រុម​កំពូល​តារាង Barcelona ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ប្រជែង​យក​ជើង​ឯក​ទៀត។


    2825313400000578-3061292-image-m-15_1430334823052


    ​ម្ចាស់​ផ្ទះ​អធិរាជ​ស ដែល​ត្រូវ​ការ​ជ័យ​​ជម្នះ​ជា​ចាំបាច់​ បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ភ្ញៀវ​ Almeria ​យ៉ាង​ខ្លាំង ដោយ​​គ្រប់គ្រង​​សាច់​បាល់​បាន​ដល់​ទៅ​៥៧% ប៉ុន្តែ​យ៉ាង​ណា​ត្រូវ​រង់ចាំ​រហូត​ដល់​​ចុង​តង់​ទី​១ នាទី៤៤​ ទើប​ James Rodriguez ​មាន​ឱកាស​ទាត់​កាប់​បញ្ចូល​ទី​គ្រាប់​ទី​១​​ឲ្យ​អ្នកគាំទ្រ នៅ​កីឡាដ្ឋាន​ Santiago Bernabeu បន្លឺ​សំឡេង​ឡើង ក្រោយ​​ខ្សែ​ការពារ​ក្រុម​ Almeria តែត​បាល់​មិន​បាន​ឆ្ងាយ​ពី​មុខ​តំបន់​គ្រោះ​ថ្នាក់។

    ចូល​ដល់​តង់​ទី​២​នាទី​​៤៩ ខ្សែ​ការពារ​ Mauro Dos Santos ​បាន​ធ្វើ​ឲ្យ​​បាល់​ចូល​ទី​ខ្លួន​ឯង​ បន្ទាប់​ពី​ការ​វាយ​កាត់​ពី​ Toni Kroos ខណៈ​ដែល​ Cristiano Ronaldo ​ជា​អ្នក​ធ្វើ​ឲ្យ​ខ្សែ​ការពារ​​ក្រុម Almeria មាន​សម្ពាធ។ ​លុះ​ដល់​ចុង​ម៉ោង​នាទី​៨៥ Alvaro Arbeloa ​បាន​ស៊ុត​កាត់​មុខ​ Ronaldo ​​ក្រោយ​ការ​បញ្ជូន​វាយ​កាត់​ពី Javier Hernandez ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ព័រទុយហ្គាល់ CR7 ​ខឹង​ខ្លាំង​​ហើយ​ទាត់​បាល់​​បំប៉ោង​សំណាញ់​ទី​ខាង​ក្នុង​។ ​លទ្ធផល ៣-០ នេះ​ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។


    2825314A00000578-3061292-image-a-17_1430334833903

    2825EE3700000578-0-image-a-2_1430345611088

    ​​ក្រោយ​ជ័យ​ជម្នះ​នេះ Real នៅ​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដដែល ប៉ុន្តែ​បាន​បន្ថយ​គម្លាត​ពី​ក្រុម​កំពូល​តារាង Barca ដោយ​ខុស​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​​នៅ​សល់​តែ​៤​​លើក​ទៀត នឹង​បញ្ចប់​​រដូវ​កាល​ ហើយ​នឹង​ដឹង​ថា​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯង​ថ្មី​​ ក្របខ័ណ្ឌ La Liga របស់​អេស្ប៉ាញ៕

    លទ្ធផល​ La Liga ទាំង​អស់​យប់​មិញ​គឺ៖

    111

    តារាង​ពិន្ទុ៖

    222
    • Blogger Comments
    • Facebook Comments
    Item Reviewed: James ​ស៊ុត​កាប់​១​ជើង​ ជួយ​ឲ្យ​ Real ឈ្នះ​តាម​ប្រកៀក​ Barca ជាប់ៗ Rating: 5 Reviewed By: Unknown
    Scroll to Top