• ព័ត៌មានថ្មី

    Monday, April 6, 2015

    Ronaldo ស៊ុត​៥គ្រាប់​ម្នាក់​ឯង ជួយ​ Real ស៊ី Granada ទក់​សាច់ ៩-១

    Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​៥គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ក្រុម Real Madrid បំបាក់​ Granada ៩-១ នៅ​សប្ដាហ៍​ទី​២៩ នៃ La Liga កាល​ពី​​ព្រលប់​ម្សិលមិញ​នេះ។


    ម្ចាស់​ពាន​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​លោក​រូប​នេះ អាច​ធ្វើ​បាន​ហ៊ែតទ្រីក​ (៣គ្រាប់) ត្រឹម​ចន្លោះ​ពេល​៨នាទី​ក្នុង​តង់​ទី​១ (នាទី​៣០, ៣៦, ៣៨) ​មុន​បន្ថែម​២គ្រាប់​ទៀត​ក្នុង​តង់​ទី២ (នាទី​៥៤, ៨៩) ខណៈ Gareth Bale ជា​អ្នក​ស៊ុត​គ្រាប់​បើក​ឆាក​​នៅ​នាទី​២៥។

    ៣គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​លោក Carlo Ancelotti ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema ២គ្រាប់ (នាទី​៥២,​៥៦) និង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​កីឡាករ Diego Mainz ៧នាទី​មុន​ចប់​ការ​ប្រកួត។ ១គ្រាប់​សង​វិញ​របស់​​ក្រុម​ភ្ញៀវ ធ្វើ​បាន​ដោយ Robert Ibanez នៅ​នាទី​៧៤។

    នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​អាជីព​របស់ CR7 ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​៥គ្រាប់​ក្នុង​មួយ​ប្រកួត ហើយ​ក៏​ជា​ការ​ធ្វើ​បាន​ហ៊ែតទ្រីក (៣គ្រាប់​ឡើង) ​ជា​លើក​ទី​៥ ក្នុង​រដូវ​កាល​នេះ​ផង​ដែរ។

    ក្រោយ​ជ័យជម្នះ​​ដ៏​លើសលប់​នេះ​ Real បាន​កាត់​បន្ថយ​គម្លាត​ពី​ក្រុម​កំពូល​តារាង Barcelona មក​ត្រឹម​១ពិន្ទុ ប៉ុន្តែ​គម្លាត​នោះ​បាន​កើន​ដល់​៤ពិន្ទុ​វិញនា​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពោល​គឺ​ ក្រោយ​ពេល​ Barca ឈ្នះ Celta Vigo ១-០ នា​ការ​ប្រកួត​ម៉ោង​២រំលង​អាធ្រាត្រ​យប់​មិញ។ បើ​ងាក​ទៅ​មើល​តារាង Top Scorer វិញ Ronaldo បាន​ឡើង​ឈរ​លើ Lionel Messi ជា​ថ្មី(៣៦គ្រាប់ ទល់ ៣២គ្រាប់)៕

    laliga
     
    ronaldo1
     
    13

    14

    15

    dc

    dc11
     real2
    real
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ស៊ុត​៥គ្រាប់​ម្នាក់​ឯង ជួយ​ Real ស៊ី Granada ទក់​សាច់ ៩-១ Rating: 5 Reviewed By: Unknown
    Scroll to Top