• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    Liverpool ​បញ្ចប់​សង្ឃឹម​ Top ៤ ក្រោយ​ចាញ់​ Hull យប់​មិញទៀត

    ក្រុម ​ហង្ស​ក្រហម​ Liverpool ​បាន​ចាញ់​ក្រុម​ខ្លាធំ Hull City ១-០ ក្នុង​ការ​ប្រកួត​ Premier League បង្រ្គប់​សប្តាហ៍​ទី​៣៤ នៅ​ KC Stadium ​កាល​ពី​យប់​មិញ​នេះ ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​សង្ឃឹម​ Top ៤​ ស្ទើរ​តែ​ទាំង​ស្រុង​ហើយ។




    281D73EB00000578-3059661-image-a-34_1430249992343


    ១​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Hull គឺ​រក​បាន​ដោយ​​ការ​តែត​របស់​ប្រធាន​ក្រុម Michael Dawson ​នៅ​នាទី​៣៧ ហើយ​​ក៏​ជា​គ្រាប់​បញ្ចូល​ទី​លើក​ដំបូង​របស់​​ខ្សែ​ការពារ​វ័យ​៣១​ឆ្នាំ​រូប ​នេះ​ដែរ បើ​គិត​តាំង​ពី​​ខែ​មករា ឆ្នាំ​២០១៣​មក។ ហើយ​ជ័យ​ជម្នះ​មួយ​នេះ បាន​ជួយ​ឲ្យ​ Hull មាន​គម្លាត​៤​ពិន្ទុ​ហើយ ពី​តំបន់​កាត់ចោល​ ដោយ​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥ ក្នុង​តារាង​ Premier League វិញ។

    ​ចំណែក​ឯ​ក្រុម​ភ្ញៀវ Liverpool វិញ ​មិន​អាច​រក​គ្រាប់​បំបែក​ពងមាន់​ម្ចាស់​ផ្ទះ​បាន​ទេ ទោះ​បីជា​មាន​សាច់​បាល់​គ្រប់គ្រង​ដល់​ទៅ ៦៩%​ក្តី ខណៈ​ដែល​ Jordan Henderson, Raheem Sterling, Philippe Coutinho និង Mario Balotelli ​នៅ​តែ​មិន​អាច​​ធ្វើ​អ្វី​ខ្សែ​ការពារ និង​អ្នកចាំទី​ Steve Harper ​របស់ Hull បាន។

    281D610D00000578-3059661-There_were_plenty_of_empty_seats_in_the_away_end_at_the_KC_Stadi-m-95_1430254768519

    ដូច្នេះ​ហង្ស​ក្រហម ចាញ់​ពិន្ទុ​ក្រុម​លេខ​៤ Manchester United ចំនួន​៧​ពិន្ទុ​ ដោយ​ឈរ​នៅ​លេខ​៥​ដដែល ខណៈ​ដែល​ការ​ប្រកួត​សល់​តែ​៤​​ទៀត​នឹង​បញ្ចប់​រដូវ​កាល៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool ​បញ្ចប់​សង្ឃឹម​ Top ៤ ក្រោយ​ចាញ់​ Hull យប់​មិញទៀត Rating: 5 Reviewed By: Unknown
    Scroll to Top