• ព័ត៌មានថ្មី

    Monday, April 27, 2015

    ពិត​ឬ​មិន​ពិត​ Nokia ​​​​នឹង​​​ប្រឡូក​​​​​ក្នុង​​​ពាណិជ្ជកម្ម​​​ទូរសព្ទ​​​វិញ?

    ​ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ពេល​កន្លង​ទៅ​​បាន​និយាយ​ថា​ក្រុមហ៊ុន​​ Nokia ​មាន​គម្រោង​ត្រលប់​ចូល​ពាណិជ្ជកម្ម​​ទូរសព្ទ​វិញ​​​  ​​ក្រុមហ៊ុន Nokia​ ​ក៏​បាន​​​ចេញ​របាយការណ៍​​​ផ្លូវ​ការ​មួយ​បដិសេធ​ទៅ​នឹង​ពាក្យចចាមអារ៉ាម​ ទាំង​នោះ​​។
    ​​ក្រុមហ៊ុន​ Nokia ​ក្នុង​ប្រទេស​​ហ្វាំងឡង់​​ចេញ​របាយការណ៍​ជា​ផ្លូវ​ការ​មួយ​​នៅ​លើ​គេហទំព័រ ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ដោយ​និយាយ​ថា​​​ខ្លួន​គ្មាន​គម្រោង​នឹង ​ផលិត​ ឬ លក់​ទូរសព្ទ​ឲ្យ​អតិថិជន​របស់​ខ្លួន​ទេ ហើយ​របាយការណ៍​ដែល​បាន​ចេញ​នា​ពេល​កន្លង​ទៅ​គឺ​មិន​ពិត​​នោះ​ទេ។ ​

    ទោះ​បី​ជា​​​ចចាមអារ៉ាម​​របស់​​ក្រុមហ៊ុន​ Nokia ពិត​ឬ​​មិន​ពិត​​ក្ដី​​​ ​​​ក៏​ក្រុមហ៊ុន​មិន​អាច​ផលិត​បាន​ដែរ ​ពោល​​អតីត​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នេះ​​​​កំពុង​ជាប់​កុង​ត្រា​ច្បាប់​ជា​ មួយ​នឹង​ក្រុមហ៊ុន​ Microsoft ​​ រហូត​ដល់​ត្រី​មាស​ទី​បួន​ឆ្នាំ​២០១៦​​ដែល​​​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​​ផលិត​ Smartphone បាន​ឡើយ៕

    gsmarena_001
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពិត​ឬ​មិន​ពិត​ Nokia ​​​​នឹង​​​ប្រឡូក​​​​​ក្នុង​​​ពាណិជ្ជកម្ម​​​ទូរសព្ទ​​​វិញ? Rating: 5 Reviewed By: Unknown
    Scroll to Top