• ព័ត៌មានថ្មី

    Thursday, April 30, 2015

    Chelsea ​ជិត​លើក​ពាន​មែនទែន​ហើយ បន្ទាប់​ពី​ឈ្នះ ៣-១ យប់​មិញ

    ជ័យជម្នះ ​ក្រុម Chelsea ​លើ​ក្រុម Leicester City ៣-១ ​យប់​មិញ​នេះ បាន​ធ្វើ​ឱ្យ​បំណង​លើក​ពាន English Premier League ​របស់​លោក Jose Mourinho ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ពោល​គឺ​សល់​តែ​១​ប្រកួត​ទៀត​ទេ ប្រសិន​បើ​ក្រុម​តោ​ខៀវ​ឈ្នះ​ទៀត​នោះ ពួកគេ​នឹង​បាន​លើក​ពាន​ហើយ ព្រោះ​ឈ្នះ​ពិន្ទុ​ដាច់។



    សង្គ្រាម​លើ​វាល​ស្មៅ​រវាង​ក្រុម​ Leicester ​និង​ Chelsea ​យប់​មិញ​នេះ ពិត​ជា​ក្ដៅ​គគុក​មែន ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​មុន​ដោយ​ខ្សែ​ការពារ Albrighton ​នៅ​ចុង​តង់​ទី​១។ ចូល​ដល់​តង់​ទី២ ​តោ​ខៀវ​ត្របាក់​បាន​១​គ្រាប់​វិញ​ភ្លាម​ៗ ដោយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Drogba ​នៅ​នាទី​៤៨។ បន្ទាប់​ពី​បាន​ស្មើ​ ១-១ ​នេះ​មក ក្រុម Chelsea ​កាន់​តែ​​មាន​ទឹក​ចិត្ត​ បើក​ការ​វាយ​ប្រហារ​ថែម​ទៀត រហូត​ដល់​នាទី​៧៩ ទើប​ខ្សែ​ការពារ​ John Terry  ​រក​បាន​គ្រាប់​បាល់​ទី​២ បាន ខណៈ​ដែល​១​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​ដោយ​ Ramires ​នៅ​នាទី ៨៣ ។

    2825748600000578-3061341-image-m-46_1430338024749

    2825B1F500000578-3061341-Terry_right_flicks_home_from_close_range_after_a_scramble_in_the-m-84_1430340806227

    2825B4A900000578-3061341-image-m-87_1430340846942

    28259A9300000578-3061341-image-m-69_1430339642022

    282572DE00000578-3061341-image-m-39_1430337757624

    282582FD00000578-3061341-image-m-55_1430338680483

    282592F800000578-3061341-image-m-66_1430339230422


    FireShot Screen Capture #006 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191


    ៣​ពិន្ទុ​យប់​មិញ​នេះ បាន​ធ្វើ​ឱ្យ Chelsea ​មាន​ពិន្ទុ​ក្នុង​ដៃ ៨០​ពិន្ទុ​ទៅ​ហើយ ស្រប​ដែល​ក្រុម​លេខ​២​ Manchester City  និង​ក្រុម​លេខ​៣ Arsenal ​វិញ​ទើប​តែ​មាន​៦៧​ពិន្ទុ​ប៉ុណ្ណោះ (Arsenal សល់​១ប្រកួត​ក្នុង​ដៃ) នេះ​មានន័យ​ថា ក្រុម​លោក Jose Mourinho​ ​ត្រូវ​ការ​ឈ្នះ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បាន​លើក​ពាន​ដោយ​ស្វ័យ​ ប្រវត្តិ​ហើយ ព្រោះ​ការ​ប្រកួត​រដូវ​កាល​នេះ​សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ​ជិត​លើក​ពាន​មែនទែន​ហើយ បន្ទាប់​ពី​ឈ្នះ ៣-១ យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top