• ព័ត៌មានថ្មី

    Thursday, April 9, 2015

    Coutinho ស៊ុត​ឲ្យ​​​ហង្ស​ក្រហម​ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup

    ​ ​ក្រុម​ Liverpool បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup ​ដើម្បី​ជួប​​ Aston Villa ​នៅ​កីឡដ្ឋាន Wembley ​បន្ទាប់​ពី​ Philippe Coutinho ស៊ុត​​១​គ្រាប់​ ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ ​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​កុលាប​ក្រហម​ Blackburn Rovers ១-០ ​ក្នុង​ការ​ប្រកួត​​វគ្គ​៨​ក្រុម​​លើក​ទី​២ កាល​ពី​យប់​មិញ។

    7

    27618E2B00000578-3031019-image-a-124_1428526354027

    ​ក្នុង​ការ​ប្រកួត​យ៉ាង​ក្ដៅ​គគុក​នា​កីឡាដ្ឋាន Ewood Park ​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ បាន​សម្រុក​តាំង​ពី​នាទី​ដំបូង ខណៈ​ដែល​​​សាច់​បាល់​ Liverpool ​គ្រប​ដល់​ទៅ​៦៨% ប៉ុន្តែ​មិន​អាច​មាន​ក្រុម​ណា​មួយ​អាច​រក​គ្រាប់​បញ្ចូល​ទី​គ្នា​បាន​នោះ​ទេ ទោះ​បី​ជា​ក្រុម​ទាំង​២​ មាន​ឱកាស​ល្អ​ស៊ុត​គ្នា​ក៏​ដោយ។

    ​ក្រោយ​ចាញ់​ Manchester United និង Arsenal ​​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ Top 4 ​បាត់​បង់​រួច​មក ​ក្រុម​របស់​លោក​ Brendan Rodgers ​ដែល​សល់​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ចង់​ឈ្នះ​ពាន​ FA Cup ​នេះ បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ Blackburn ​នៅ​តង់​ទី​២ ដោយ​មាន​ឱកាស​ស៊ុត​ល្អៗ​ជា​ច្រើន​​ទាំង​ Sterling និង Sturridge ​ប៉ុន្តែ​ចុង​ក្រោយ​​ទើប​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល Coutinho ​ជា​អ្នក​ស៊ុត​១​គ្រាប់ ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​បាន​សម្រេច​នៅ​នាទី​៧០។ ចំណែក​ឯ​ក្រុម​ម្ចាស់​ផ្ទះ​ក៏​មាន​ឱកាស​ល្អ​​ដែរ នៅ​ចុង​ម៉ោង​ប៉ុន្តែ​ត្រូវ​អ្នកចាំទី Mignolet ​ជួយ​សង្គ្រោះ​បាន​ជា​ច្រើន​គ្រាប់។

    ​​ហង្ស​ក្រហម នឹង​ឡើង​ទៅ​ប៉ះ Aston Villa ​នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ ខណៈ​ដែល​១​គូ​ទៀត​កាំភ្លើង​ធំ Arsenal ប៉ះ Reading ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​ផង​ដែរ៕


    1

    3

    4

    5

    8

    6

    • Blogger Comments
    • Facebook Comments
    Item Reviewed: Coutinho ស៊ុត​ឲ្យ​​​ហង្ស​ក្រហម​ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup Rating: 5 Reviewed By: Unknown
    Scroll to Top