• ព័ត៌មានថ្មី

    Monday, April 27, 2015

    Chelsea កាន់​តែ​ជិត​លើក​ពាន ក្រោយ​ស្មើ Arsenal ខណៈ Man Utd ចាញ់ Everton ៣-០

    ក្រុម ​តោ​ខៀវ Chelsea កាន់​តែ​ជិត​បាន​លើក​ពាន Premier League មែនទែន​ហើយ ក្រោយ​ស្មើ​ក្រុម​លេខ២ Arsenal ០-០ ដើម្បី​រក្សា​គម្លាត​ដល់​ទៅ​១០​ពិន្ទុ​នៅ​លើ​កំពូល​តារាង ថែម​ទាំង​សល់​១ប្រកួត​ក្នុង​ដៃ​ទៀត​ផង​នោះ។

    ក្រុម​របស់​លោក Jose Mourinho នឹង​អាច​​លើក​ពាន​ជា​ស្វ័យប្រវត្តិ ប្រសិន​បើ​អាច​យក​ឈ្នះ Leicester City នៅ​ថ្ងៃ​ពុធ​នេះ និង​ឈ្នះ Crystal Palace នៅ Stamford Bridge នា​ថ្ងៃ​អាទិត្យ។

    7

    នៅ​ក្នុង​ការ​ប្រកួត​នេះ អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ បាន​ស្រែក​ឌឺដង​ដាក់​ក្រុម​ភ្ញៀវ​ថា “boring boring Chelsea” ដែល​ក្នុង​ន័យ​ថា​ Chelsea លេង​បាល់​គួរ​ឲ្យ​ធុញ នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត។ យ៉ាង​ណា​ក្ដី សម្រែក​នោះ​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​​តោ​ខៀវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ពោល​គឺ​ពួក​គេ​បាន​ហ៊ោ​អបអរ​សាទរ​ចំពោះ​លទ្ធផល​នេះ។

    ការ​បាន​ត្រឹម​ស្មើ​នេះ ក៏​មានន័យ​ដែរ​ថា​លោក Arsene Wenger មិន​អាច​យក​ឈ្នះ​លោក Mourinho បាន​នោះ​ទេ នៅ​ក្នុង​១៣ប្រកួត​ចុង​ក្រោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​ប៉ះ​គ្នា​៥ប្រកួត​ចុង​ក្រោយ Arsenal មិន​អាច​ស៊ុត​ចូល​ Chelsea សូម្បី​មួយ​គ្រាប់។

    ងាក​ទៅ​មើល​មួយ​ប្រកួត​ទៀត​វិញ ក្រុម​ម្ចាស់​ផ្ទះ Everton នៅ​តែ​រក្សា​ទម្រង់​លេង​ឡើង​ជើង​នៅ​ចុង​រដូវ​កាល ដោយ​បាន​បំបាក់ Manchester United ៣-០។ James McCarthy និង​ John Stones បាន​រក​ម្នាក់​១គ្រាប់​នៅ​តង់​ទី​១ មុន​ពេល​ Kevin Mirallas បន្ថែម​១គ្រាប់​ទៀត​នៅ​១៦នាទី​មុន​ចប់​តង់​ទី​២។

    3

    ទោះ​បី​ជា​ចាញ់​ស្ពឹក​មុខ​បែប​នេះ​ក្ដី ក៏​ក្រុម​លោក Louis van Gaal មិន​សូវ​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ ដោយ​សារ​តែ​ស្ថិត​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៤​ដដែល ដោយ​លើស​ក្រុម​លេខ​៥ Liverpool ចំនួន​៧ពិន្ទុ៕


    ​​​​6

    8



    10

    1

    2

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea កាន់​តែ​ជិត​លើក​ពាន ក្រោយ​ស្មើ Arsenal ខណៈ Man Utd ចាញ់ Everton ៣-០ Rating: 5 Reviewed By: Unknown
    Scroll to Top