• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​កើន​ឡើង​លើស ៥​ពាន់​នាក់

    គិត ​មក​ត្រឹម​ពេល​នេះ គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិចទ័រ ក្នុង​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាង ៥​ពាន់​នាក់​ហើយ។ ចំណែក​ឯ ១១០០០​នាក់​ផ្សេង​ទៀត បាន​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​នៃ​ ប្រទេស​នេប៉ាល់។


    តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ មនុស្ស​ប្រមាណ ៨​លាន​លាន​នាក់​បាន​​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់។ ប្រទេស​ជា​ច្រើន​ដូច​ជា​ឥណ្ឌា ចិន ប៉ាគីស្ថាន សហរដ្ឋអាមេរិក បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ជំនួយ​បន្ទាន់​ទៅ​កាន់​ប្រទេស​នេប៉ាល់ ដើម្បី​ជួយ​រុករក​អ្នក​នៅ​រស់រាន​មាន​ជីវិត ព្រម​ទាំង​ជួយ​ជន​រងគ្រោះ​ដែល​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច​ នេះ។

    ប្រកាស​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គា​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​នេប៉ាល់ Sushil Koirala បាន​អះអាង​ថា​មនុស្ស ៥០៥៧​នាក់ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​នេប៉ាល់​មួយ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ នៅ​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ដូច​ជា ឥណ្ឌា និង​ចិន មាន​អ្នក​ស្លាប់​លើស​ពី ១០០​នាក់។ លោក Koirala ក៏​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផង​ដែរ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ដល់ ១​ម៉ឺន​នាក់៕

    2
    ទីតាំង​រញ្ជួយ​ដី

    6

    5

    4

    3

    • Blogger Comments
    • Facebook Comments
    Item Reviewed: ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​កើន​ឡើង​លើស ៥​ពាន់​នាក់ Rating: 5 Reviewed By: Unknown
    Scroll to Top