• ព័ត៌មានថ្មី

    Monday, April 6, 2015

    Casillas ​​ឲ្យ​អាវ​ដល់​ក្មេង​ដែល​របួស​ ក្រោយ​​ត្រូវ​​១​បាល់

    អ្នកចាំទី Iker Casillas ​របស់​ Real Madrid ​​ត្រូវ​បាន​គេ​កោត​សសើរ​ថា​មាន​​​ឥរិយាបថ​​​​ល្អ​មែន​​ ​បន្ទាប់​ពី​វីរបុរស​អេស្ប៉ាញ​រូប​នេះ បាន​​ដោះ​អាវ​របស់​ខ្លួន ទៅ​ឲ្យ​​អ្នកគាំទ្រ​វ័យ​ក្មេង​ម្នាក់ ដែល​រង​របួស​ដោយសារ​ត្រូវ​១​បាល់​​ ដើម្បី​ជា​ការ​លួង​លោម ក្នុង​អំឡុង​ពេល​ក្រុម​ Real ​លត់​ Granada ៩-១ កាល​ពី​យប់​មិញ។

    274E928A00000578-0-image-a-11_1428255999707

    ក្រោយ​ត្រូវ​១​បាល់​ ដែល​ស៊ុត​ដោយ​​កីឡាករ​ក្រុម​​ Granada ​អ្នកគាំទ្រ​វ័យ​ក្មេង​រូប​នោះ ​​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ភ្លាមៗ។ ចំណែក​ Casillas វិញ​ ហាក់​ដូច​ជា​ខ្វាយ​ខ្វល់​ដល់​ក្មេង​ម្នាក់​នោះ​យ៉ាង​ខ្លាំង ទោះ​បី​ជា​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ក៏​ដោយ ប៉ុន្តែ​​អ្នកចាំទី​ Real ដៃ​ទី​១រូប​នេះ ​បាន​ងាក​ទៅ​មើល​ក្មេង​នោះ​ផង​ដែរ ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង។

    ​​​​បន្ទាប់​ពី​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​តង់​ទី​១ Casillas​ បាន​ដោះ​អាវ​របស់​ខ្លួន​​ភ្លាម ទៅ​ឲ្យ​សន្តិសុខ​ យក​ទៅ​ឲ្យ​បន្ត​ដល់​ក្មេង​ម្នាក់​នោះ ហើយ​អ្នកគាំទ្រ​វ័យ​ក្មេង​ ដែល​ពុំ​បាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ ក៏​​បាន​ពាក់​អាវ​លេខ​១ របស់​ Casillas​ ​យ៉ាង​រីក​រាយ​បំផុត៕

    274E929600000578-0-image-a-10_1428255929178

    274E929200000578-0-image-a-9_1428255881560

    • Blogger Comments
    • Facebook Comments
    Item Reviewed: Casillas ​​ឲ្យ​អាវ​ដល់​ក្មេង​ដែល​របួស​ ក្រោយ​​ត្រូវ​​១​បាល់ Rating: 5 Reviewed By: Unknown
    Scroll to Top