• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    ក្រុម​ជើង​ខ្លាំង Bayern ស៊ុត​បាល់​​ប៉េណាល់ទី​កាត់​សេចក្តី​អត់​ចូល​ទាំង ៤​គ្រាប់

    ក្រុម ​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់ Bayern Munich បាន​បាត់បង់​ឱកាស​លើក​ពាន​ German Cup បន្ទាប់​ពី​ចាញ់​ក្រុម Borussia Dortmund ដោយ​បាល់​ប៉េណាល់ទី ០-២ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ មិន​អាច​រក​បាន​មួយ​គ្រាប់​ណា​ឡើយ ក្នុង​ចំណោម​គ្រាប់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ចុង​ក្រោយ​។

    1

    ក្រុម Bayern Munich ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​មុន នៅ​នាទី​ទី២៩ ដោយ​កីឡាករ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski។ ក្រោយ​មក ក្រុម Borussia Dortmund បាន​វាយ​បក​តាម​ស្មើ​វិញ នៅ​នាទី​ទី​៧៥ ដោយ​កីឡាករ Aubameyang។ លទ្ធផល ១-១ នេះ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត ៩០​នាទី​ពេញ។ ចូល​ដល់​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង ក៏​ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បន្ថែម​បាន​ឡើយ បើ​ទោះ​វាយ​សម្រុក​គ្នា​ទៅវិញ​ទៅ​មក​យ៉ាង​ណា​ក៏​ដោយ។

     
    ក្រុម​ទាំង​ពីរ​ត្រូវ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ដើម្បី​រក​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្រុម Bayern Munich ស៊ុត​ខុស​សំណាញ់​ទី ៣​គ្រាប់ និង​ត្រូវ​អ្នក​ចាំ​ទី​ក្រុម Borussia Dortmund ជួយ​សង្គ្រោះ​បាន​មួយ​គ្រាប់។ ចំណែក​ក្រុម Borussia Dortmund វិញ បាន​ស៊ុត​បញ្ចូល​ទី​តាំង​ពី​ពីរ​គ្រាប់​ដំបូង និង​ត្រូវ​អ្នក​ចាំ​ទី​​ក្រុម Bayern Munich ជួយ​សង្គ្រោះ​បាន​មួយ​គ្រាប់។ ជា​លទ្ធផល ក្រុម Borussia Dortmund បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ German Cup ដោយ​យក​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្តី​ ២ ទល់​នឹង ០។ ​

    12

    11

    10

    9

    8

    7

    6


    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រុម​ជើង​ខ្លាំង Bayern ស៊ុត​បាល់​​ប៉េណាល់ទី​កាត់​សេចក្តី​អត់​ចូល​ទាំង ៤​គ្រាប់ Rating: 5 Reviewed By: Unknown
    Scroll to Top