• ព័ត៌មានថ្មី

    Tuesday, April 28, 2015

    Apple លក់​ iPhone បាន​ជាង ៦០លាន​គ្រឿង​ ក្នុង​ត្រីមាស​ទី២​នេះ

    ក្រុមហ៊ុន Apple លក់​ iPhone បាន​ជាង​ ៦១លាន​គ្រឿង​ កុំព្យូទ័រ Mac ៤,៥លាន​គ្រឿង និង iPad បាន​១២,៦លាន​គ្រឿង គិត​ត្រឹម​ត្រីមាស​ទីពីរ​ខែ​មិនា ​ដើម​ឆ្នាំ ២០១៥នេះ ហើយ​ប្រាក់​ចំណូល​សរុប​បាន​ពី​ការ​លក់​នោះ​ចំនួន​​៥៨ពាន់​លាន​ដុល្លារ និង​ប្រាក់​ចំណេញ​សរុប​ ១៣,៦ពាន់​លាន​ដុល្លារ​។


    ប៉ុន្តែ​វា​​នៅ​ទាប​ជាង​ត្រីមាស​​​ទី១ (ត្រីមាស​ទី១​ចប់​ត្រឹម​​ថ្ងៃ​ទី២៧ ខែ​ធ្នូ ២០១៤) ​​នៅ​ឡើយ​ ព្រោះ​ចំនួន​លក់​ iPhone កាល​ពី​ត្រីមាស​នោះ​បាន​រហូត​ដល់​ទៅ៧៤,៥លាន​គ្រឿង គិត​ជា​ប្រាក់​ចំណូល​ចំនួន ៧៤,៦ពាន់​លាន​ដុល្លារ និង​ប្រាក់​ចំណេញ ១៨ពាន់​លាន​ដុល្លារ (តែ​ដោយ​​សារ​មាន​​​រដូវ​ទិញ​ឥវ៉ាន់​​ជា​ច្រើន​​ក្នុង​ត្រីមាស​ទី១​នោះ)។ ​

    តាម​ការ​​បញ្ជាក់​របស់​ CEO ក្រុមហ៊ុន Apple លោក​ Tim Cook បាន​ឱ្យ​ដឹង​​ថា ចំនួន​លក់​ iPhone ជាពិសេស iPhone 6/6 Plus កើន​ឡើង​ជា​លំដាប់​ (គិត​ជា​ភាគរយ​ដល់​ទៅ ៤០%) បើ​ធៀប​​នឹង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លើស​ពី​នេះ Apple នឹង​ទទួល​បាន​ចំណូល​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត​នៅ​ត្រីមាស​ទី​៣ ខែ​មិថុនា​ខាង​មុខ ដោយ​សារ​មាន​វត្តមាន Apple Watch និង MacBook ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ ទៀត​នោះ។

    iphone_6_history_stack_angle


    យ៉ាង​ណា​ក៏​ដោយ សម្រាប់ Apple តួលេខ​ទាំង​អស់​ខាង​លើ​បញ្ជាក់​ពី​សញ្ញា​វិជ្ជមាន​និង​ការ​​រីក​ចម្រើន​ជា​ លំដាប់​សម្រាប់​ជំនួញ​របស់​ខ្លួន​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​កន្លង​មក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple លក់​ iPhone បាន​ជាង ៦០លាន​គ្រឿង​ ក្នុង​ត្រីមាស​ទី២​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top