• ព័ត៌មានថ្មី

    Sunday, April 26, 2015

    សាក​ទាយ​មើល៍​ថា Arsenal និង​ Chelsea នរណា​ឈ្នះ​​យប់​នេះ?

    ក្រុម ​លេខ​២​កាំភ្លើង​ធំ Arsenal ​នឹង​បើក​ទ្វារ​កីឡដ្ឋាន Emirates ​ស្វាគមន៍​ក្រុម​កំពូល​តារាង​តោ​ខៀវ​ Chelsea ​ក្នុង​ការ​ប្រកួត Premier League ​​បង្គ្រប់​សប្ដាហ៍​ទី​៣៣​របស់​ខ្លួន នា​វេលា​ម៉ោង​១០:០០​នាទី​យប់​នេះ។ ​ប្រិយមិត្ត​សាក​ទាយ​មើល៍​ថា ក្រុម​កំពុង​ឡើង​ជើង​ទាំង​២​នេះ ​ក្រុម​មួយ​ណា​នឹង​​ឈ្នះ ក្នុង​ការ​ប្រកួត Super Sunday នេះ?


    សម្ដី​អ្នកចាត់ការ៖

    27FA35C000000578-3055605-image-a-2_1429995085606

    លោក​ Arsène Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal បាន​និយាយ​មុន​ប្រកួត​ធំ​​នេះ​ថា៖ “យើង​នឹង​មិន​ចាញ់​រហូត​នោះ​ទេ យើង​តែង​តែ​ជិត​យក​ឈ្នះ​គេ​ពីរ​បី​ដង​ដែរ ប៉ុន្តែ​ពួកគេ​គឺជា​ក្រុម​ដែល​ខ្លាំង។ ​ពេល​នេះ យើង​កំពុង​តែ​លេង​បាន​ល្អ និង​លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ទៀត ដូច្នេះ​យើង​មាន​ឱកាស​យក​ឈ្នះ​លើ​ពួកគេ​ច្រើន”។


    10887459_10153374402942259_8348581790808683197_o

    រីឯ​លោក​ Jose Mourinho អ្នកចាត់ការ​ក្រុម​ Chelsea វិញ​ បាន​និយាយ​ថា៖ “សម្រាប់​ខ្ញុំ គោល​ដៅ​គឺ ត្រូវ​តែ​ឈ្នះ​។ វា​ជា​ការ​ប្រកួត​ដ៏​ធំ​រវាង​ក្រុម​គូ​ប្រជែង​ទាំង​២ ដែល​មាន​គោល​បំណង​ឈ្នះ​ពាន​រង្វាន់​ដូច​គ្នា ប៉ុន្តែ​​​គាត់ (​Wenger) មិន​មែន​ជា​គូ​ប្រជែង​របស់​ខ្ញុំ​ទេ។ ដូច្នេះ​យើង​សង្ឃឹម​រក​​បាន​៣​ពិន្ទុ​បន្ថែម​ទៀត”។

    ជើង​កីឡាករ៖

    27FA37FD00000578-3055605-image-a-16_1429995304771

    ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ Arsenal នឹង​អវត្តមាន​កីឡាករ​សំខាន់​​២​រូប​គឺ​ប្រធាន​ក្រុម​ Mikel Arteta ​របួស​ក​ជើង និង​ Alex Oxlade-Chamberlain របួស​ក្រលៀន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​លោក​ Wenger អាច​ជា៖ Ospina, Bellerin, Koscielny, Gabriel, Monreal, Coquelin, Cazorla, Ramsey, Ozil, Sanchez និង Giroud ។


    27F29CC000000578-3055586-image-a-63_1429995465879

    ​ចំណែក​ឯ​ក្រុម​ភ្ញៀវ​​តោ​ខៀវ លោក​ Mourinho ​អាច​នឹង​ប្រថុយ​ដាក់​ Diego Costa ​ឲ្យ​ចូល​ខ្លះ​នៅ​ចុង​ម៉ោង​ ព្រោះ​មិន​ទាន់​ជា​របួស​ស្រួល​បួល ខណៈ​ដែល​ Loic Remy ​របួស​​កំភួន​ជើង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Chelsea អាច​ជា៖ Courtois, Ivanovic, Terry, Cahill, Azpilicueta, Zouma, Matic, Willian, Fabregas, Hazard និង Drogba។

    ​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

    យប់​នេះ​​​ ទស្សនិកជន​នឹង​ចាប់​អារម្មណ៍​​ខ្លាំង​បំផុត​ទៅ​លើ​ Cesc Fàbregas ​ដែល​ត្រឡប់​ទៅលេង​​ទឹកដី​ ​ក្រុម​ចាស់​របស់​ខ្លួន​ Emirates និង​អ្នកចាត់ការ​ក្រុម​ទាំង​២ ដែល​ពូកែ​ឌឺដង​ដាក់​គ្នា។ Mourinho និង​ Wenger ​ជួប​គ្នា​លើក​ចុង​ក្រោយ​ កាល​ពីខែ​​តុលា ខណៈ​ដែល​ពេល​​នោះ អ្នកចាត់ការ​តោ​ខៀវ បាន​សើច​​​បន្ទាប់​ពី​ក្រុម​របស់​លោក​ឈ្នះ​កាំភ្លើង​ធំ ២-០ នៅ​ Stamford Bridge។ ចាប់​តាំង​ពី​​ដឹក​នាំ Chelsea លើក​ដំបូង លោក​ Mourinho ​ធ្លាប់​ប៉ះ​គ្នា​ទល់​នឹង​​ក្រុម​លោក Wenger ​១២​ដង​ហើយ​ ដោយ​​តោ​ខៀវ​ឈ្នះ​៧​ដង ស្មើ​៥ ហើយ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ Arsène Wenger ម្តង​ណា​ឡើយ។

    Mourinho vs Wenger

    ព្យាករណ៍​គូ​នេះ​គឺ៖ Arsenal ១-១ Chelsea។ ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: សាក​ទាយ​មើល៍​ថា Arsenal និង​ Chelsea នរណា​ឈ្នះ​​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top