• ព័ត៌មានថ្មី

    Thursday, April 23, 2015

    នរណា​នឹក​ស្មាន​ដល់ Ramos ​ឆ្នាំ​មុន​ និង​ Chicharito ឆ្នាំ​នេះ ​​ស៊ុត​ AT Madrid ២:៤៨​នាទី​មុន​ចប់​ដូច​គ្នា

    ​ មាន​រឿង​នឹក​ស្មាន​មិន​ដល់​ សម្រាប់​ក្រុម​ Real Madrid ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជាប់​របង Atletico Madrid ​ក្នុង​ពាន​រង្វាន់ UEFA Champions League។ ​រដូវ​កាល​មុន Real ​បាន​យក​ឈ្នះ​ក្រុម​លោក Diego Simeone ​ដោយ​សារ​តែ​បាន​ខ្សែ​ការពារ Sergio Ramos ​តែត​​​មួយ​គ្រាប់​នៅ​ចុង​តង់​ទី​២ ទើប​មាន​ឱកាស​​យក​ឈ្នះ៤-១ ខណៈ​ដែល​រដូវ​កាល​នេះ​វិញ​គឺ​ខ្សែ​ប្រយុទ្ធ Chicharito ​ជា​អ្នក​រក​បាន​មួយ​គ្រាប់​ដូច​គ្នា​នៅ​ចុង​តង់​ទី​២​ដែរ ទើប​អាច​ធ្វើ​ឱ្យ​ក្រុម​លោក Carlo Ancelotti ​មាន​វាសនា​ឡើង​ទៅ​វគ្គ​បន្ត​បាន។


    11178245_990217137678000_1195066523775265708_n
    តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មិត្ត​អ្នក​អាន​ប្រហែល​ជា​នឹង​ស្មាន​មិន​ដល់​នោះ​ គឺ គ្រាប់​បាល់​របស់​កីឡាករ​២​នាក់​នេះ​​ ស្ថិត​នៅ​ក្នុង​ពេល​វេលា​ជាមួយ​គ្នា ពោល​គឺ​ Ramos ​តែត​ចូល​នៅ​២:៤៨​នាទី​ក្រោយ​ចប់​៩០នាទី​ ឯ Chicharito ​វិញ​ក៏​ស៊ុត​ចូល​​នៅ​​២:៤៨​នាទី​​មុន​ចប់​៩០នាទីដែរ​ កាល​ពី​យប់​មិញ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នរណា​នឹក​ស្មាន​ដល់ Ramos ​ឆ្នាំ​មុន​ និង​ Chicharito ឆ្នាំ​នេះ ​​ស៊ុត​ AT Madrid ២:៤៨​នាទី​មុន​ចប់​ដូច​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top