• ព័ត៌មានថ្មី

    Thursday, April 30, 2015

    មាន​គេ​​ថា​សកម្មភាព​ Ronaldo ​ជាការ​ច្រណែន​គេ?

    ក្នុង ​ជ័យ​ជម្នះ Real Madrid ៣-០ ​លើ​ក្រុម Almeria ​យប់​មិញ​នេះ Cristiano Ronaldo ​មិន​​បាន​រក​គ្រាប់​បាល់​បាន​ទេ ពោល​គឺ​៣​គ្រាប់​នោះ​រក​បាន​ដោយ​កីឡាករ James Rodriguez , Santos (ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង) និង Arbeloa ។


    គ្រាប់​បាល់​ចុង​ក្រោយ​ដែល Arbeloa ​ធ្វើ​បាន​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​វិបសាយ​មួយ​ចំនួន​របស់​​បរទេស​ ​បាន​ចុះ​ផ្សាយ​ថា Ronaldo ​មិន​សប្បាយ​ចិត្ត ព្រោះ​១​គ្រាប់​នេះ ខ្សែ​ការ​ពារ​រូប​នេះ​បាន​រត់​មក​ទទួល​បាល់​កាត់​មុខ​រូប​គេ។ អំណះអំណាង​មួយ​ទៀត គឺ​ដោយសារ​ គ្រាន់​តែ​ Arbeloa ស៊ុត​ចូល​ភ្លាម CR7 បាន​ទាត់​បាល់​ដែល​ចូល​ទី​ហើយ​នោះយ៉ាង​ខ្លាំង ទើប​ធ្វើ​ឱ្យ​មាន​ព័ត៌មានថា​​​ម្ចាស់​ពាន Ballon d’Or រូប​នេះ​ ​ច្រណែន​មិត្ត​រួម​ក្រុម​​។


    យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​វិបសាយ​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​​ចំណែក​ប្រិយមិត្ត​វិញ​យល់​ស្រប​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: មាន​គេ​​ថា​សកម្មភាព​ Ronaldo ​ជាការ​ច្រណែន​គេ? Rating: 5 Reviewed By: Unknown
    Scroll to Top