• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    Suarez, Messi ស៊ុត​បាន​ពីរ​គ្រាប់​ដូច​គ្នា​ជួយ Barca បន្ត​ក្ដី​សង្ឃឹម​លើក​ពាន

    ក្រុម ​អ្នក​មាន​បុណ្យ FC Barcelona បាន​ស៊ុត​បំបាក់​ក្រុម​ភ្ញៀវ Getafe យ៉ាង​ចាស់​ដៃ ក្នុង​លទ្ធផល ៦-០ រក​បាន​បី​ពិន្ទុ​បន្ថែម ខណៈ​កំពូល​ខ្សែ​ប្រយុទ្ធ​​ទាំង​ពីរ Luis Suarez និង Lionel Messi សុទ្ធតែ​រក​បាន​ពីរ​គ្រាប់​ដូច​គ្នា។ ជ័យ​ជម្នះ​យប់​មិញ ធ្វើ​ឲ្យ​ក្រុម Barcelona បន្ត​ក្ដី​សង្ឃឹម​ទៅ​លើក​ពាន​លីក​កំពូល​អេស្ប៉ាញ La Liga ​រដូវ​កាល​នេះ។

    1
    ​​
    បើក​ឆាក​បាន ៩​នាទី កីឡាករ Lionel Messi ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ រក​បាន​គ្រាប់​ទី​មួយ​ឲ្យ​ក្រុម Barcelona បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម Getafe បង្ក​កំហុស​លើ​កីឡាករ Luis Suarez ក្នុង​តំបន់​គ្រោះថ្នាក់។ នៅ​តង់​ទី​មួយ​ដដែល ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង រក​គ្រាប់​បាល់​បន្ថែម ៤​គ្រាប់​ទៀត​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ Luis Suarez(នាទី​ទី២៥, ៤០) កីឡាករ​វ័យ​ក្មេង Neymar(នាទី​ទី២៨) និង​ខ្សែ​បម្រើ Xavi (នាទី​ទី៣០)។ ចូល​ដល់​តង់​ទី​ពីរ ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ពី​កំពូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi នៅ​នាទី​ទី៤៧។
    ​​
    6
    ​​
    ជ័យជម្នះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Barcelona បន្ត​ឈរ​លើ​កំពូល​តារាង La Liga នាំ​មុខ​ក្រុម​លេខ​ពីរ Real Madrid ៥ពិន្ទុ ប៉ុន្តែ​លើស​មួយ​ប្រកួត។ ក្រុម Barcelona នៅ​មាន ៤​ប្រកួត​ទៀត​ក្នុង​ដៃ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Cordoba(ក្រៅ​ដី), Real Sociedad(ក្នុង​ដី), Atletico Madrid(ក្រៅ​ដី)​ និង Deportivo(ក្រៅ​ដី)។ ចំណែក​ឯ​ក្រុម Real Madrid នៅ​សល់ ៥​ប្រកួត​ទៀត ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Almeria(ក្នុង​ដី), Sevilla(ក្រៅ​ដី), Valencia(ក្នុង​ដី), Espanyol(ក្រៅ​ដី) និង Getafe(ក្នុង​ដី)៕
    ​​
    8
    ​​
    7
    ​​
    5
    ​​​
    3
    ​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez, Messi ស៊ុត​បាន​ពីរ​គ្រាប់​ដូច​គ្នា​ជួយ Barca បន្ត​ក្ដី​សង្ឃឹម​លើក​ពាន Rating: 5 Reviewed By: Unknown
    Scroll to Top