• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    អីយ៉ាស់! Real ពេល​អត់​មាន​ Bale ​អត់​ដែល​ចាញ់​ទេ​រដូវ​កាល​នេះ

    នៅ ​ម៉ោង ១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ក្រុម Real Madrid ​នឹង​ត្រូវ​ទទួល​ក្រុម Atletico Madrid ​ដែល​ជា​ក្រុម​មិន​ចាញ់​ Real ​​ឡើយ​​ក្នុង​​ការ​ប៉ះ​គ្នា​​៧​ប្រកួតចុង​ក្រោយ។ ​ក្រុម​ម្ចាស់​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ ​១០​សម័យ​ ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​អាច​នឹង​មាន​ការ​ពិបាក​ទៀត​ក្នុង​ការ​យក​ឈ្នះ AT Madrid ​នា​ការ​ប៉ះ​គ្នា​លើ​កនេះ ​ព្រោះ​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ​៤​នាក់​គឺ Marcelo , Luka Modric , Karim Benzema ​និង​ Gareth Bale ។



    ​ប៉ុន្តែ​បើ​ងាក​ទៅ​មើល​កំណត់​ត្រា​រដូវ​កាល​នេះ​ដែល​ស្ដេច​ស​អត់​មាន​ Bale ​ចូល​លេង​វិញ ​ប្រហែល​ជា​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​បន្តិច​ ព្រោះ​មិន​​ដែល​​ចាញ់​ និង​ស្មើ​នោះ​ទេ ពោល​គឺ​អវត្តមាន​៧​ប្រកួត ​ឈ្នះ​ទាំង​៧​ប្រកួត​តែ​ម្ដង។ មិន​ត្រឹម​តែ​ឈ្នះ​នោះ​ទេ អវត្តមាន​អតីត​កីឡាករ Spurs ​រូប​នេះ​កន្លង​មក​ Real ​ក៏​ធ្វើ​បាន​ល្អ​ណាស់​ដែរ ដោយ​៧​ប្រកួត​នោះ​រក​គ្រាប់​បាល់​បាន​២៧​គ្រាប់​ឯ​ណោះ ។ នេះ​មាន​ន័យ​ថា​មួយ​ប្រកួត​អាច​រក​គ្រាប់​បាល់​បាន​ជា​មធ្យម​ដល់​ទៅ​ជិត​៤​ គ្រាប់​ (៣,៩)។

    CDHOZhdVEAAGXyb

    ទោះ​ជា​យ៉ាង​ណា​ក្ដី​នេះ​គ្រាន់​តែ​ជា​ស្ថិតិ​ប្រកួត​មុន​ៗ​ប៉ុណ្ណោះ ចាំ​មើល​ប្រកួត​យប់​នេះ​ទើប​អាច​ដឹង​ច្បាស់​ថា​អត់​មាន Bale ​ក្រុម Real Madrid ​នៅ​តែ​ធ្វើ​បាន​ល្អ​ខ្លាំង​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: អីយ៉ាស់! Real ពេល​អត់​មាន​ Bale ​អត់​ដែល​ចាញ់​ទេ​រដូវ​កាល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top