• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    Bayern សង​សឹក Porto គ្មាន​ប្រណី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ទី​៤​ជាប់​គ្នា

    កាល ​ពី​ជើង​ទី​មួយ វគ្គ ៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ក្រុម​ជើង​ឯក​របស់​អាល្លឺម៉ង់ FC Bayern Munich បាន​ទទួល​បទពិសោធន៍​ដ៏​ឈឺចាប់​ក្រោយ​ចាញ់​ក្រុម​ជើង​ខ្លាំង​ក្នុង​លីក​កំពូល ​ព័រទុយហ្គាល់ FC Porto ដោយ​លទ្ធផល ៣-១។ យ៉ាង​ណា​មិញ ជើង​ទី​ពីរ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ​នេះ ក្រុម Bayern Munich បាន​វាយបក​សង​សឹក​វិញ​គ្មាន​ប្រណី​ក្នុង​លទ្ធផល ៦-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ទី​៤​ជាប់​គ្នា។

    2

    ២​គ្រាប់ ដែល​អាច​ជួយ​ឲ្យ​ក្រុម Bayern Munich ឡើង​ទៅ​វគ្គ​បន្ត រក​បាន​តាំង​ពី​នាទី​២២ ម៉្លេះ ពោល​គឺ​គ្រាប់​ទី​មួយ​តែត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ Thiago Alcántara នៅ​នាទី​ទី១៤ និង​គ្រាប់​ទី២ រក​បាន​ពី​ការ​តែត​ដូច​គ្នា ដោយ​ខ្សែ​ការពារ Jérôme Boateng នៅ​នាទី​ទី​២២។

    ចំណែក ៤​គ្រាប់​បន្ថែម​ទៀត រក​បាន​ដោយ ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច Robert Lewandowski(នាទី២៧, ៤០) កីឡាករ Thomas Müller(នាទី៣៦) និង​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ Xabi Alonso(នាទី៨៨)។ ក្រុម​ភ្ញៀវ​ក៏​រក​បាន​មួយ​គ្រាប់​សង​វិញ​ដែរ នៅ​នា​ទី​ទី​៧៣ ដោយ​ការ​តែត​បញ្ចូល​ទី​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី Jackson Martinez។

    1

    សរុប​ទាំង​ពីរ​ជើង ក្រុម Bayern Munich បាន​យក​ឈ្នះ​ក្រុម Porto ដោយ​លទ្ធផល ៧-៤។ ជ័យ​ជម្នះ​លើក​នេះ បាន​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​លើក​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League របស់​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់​មួយ​នេះ នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ៕


    10

    9

    8


    6

    5

    4

    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bayern សង​សឹក Porto គ្មាន​ប្រណី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ទី​៤​ជាប់​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top