• ព័ត៌មានថ្មី

    Sunday, April 26, 2015

    Mourinho៖ បើ​ Real ចង់​បាន​ Hazard ​​ជើង​ម្ខាង​១០០​លាន​ផោន ថែម​ CR7 ​ម្នាក់​ទៀត

    អ្នកចាត់ការ ​ក្រុម​ Chelsea លោក​ Jose Mourinho បាន​លើក​ឡើង​ថា បើ​ក្រុម​ Real Madrid ​ចង់​បាន​ Eden Hazard មែន​នោះ ទាល់​តែ​ក្លិប​អេស្ប៉ាញ​ហ៊ាន​ឲ្យ​តម្លៃ​ជើង​​របស់ Hazard ម្ខាង​តម្លៃ​១០០​លាន​ផោន ហើយ​ថែម​ Cristiano Ronaldo ឬ Gareth Bale ​ម្នាក់​ទៀត។

    27F29F4300000578-3055586-image-a-71_1429995611033

    27F29CC000000578-3055586-image-a-63_1429995465879

    ការ​និយាយ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ដូច​នេះ គឺ​បន្ទាប់​ពី​ Zinedine Zidane ​​បង្ហើប​កាល​ពី​សប្ដាហ៍​មុន​ថា​លោក​ពេញ​ចិត្ត​ខ្សែ​បម្រើ​បែលហ្សិក Hazard ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​ Mourinho ជឿ​ថា​ប្រហែល​ជា​ការ​បោះ​សម្ដីចង់​ទាក់​ទាញ​​កីឡាករ​ឆ្នើម​របស់​លោក​ទៅ​កាន់ ​ក្លិប Real Madrid។

    27FA25FE00000578-3055586-image-a-65_1429995541218

    យ៉ាងណាក្ដី​ ​អ្នកចាត់ការ​វ័យ​​៥២​ឆ្នាំ​ ជឿ​ថា​ Hazard ដែល​ទើប​តែ​បន្ត​កុង​ត្រា​ថ្មី​​៥​ឆ្នាំ​កន្លះ កាល​ពី​​២​ខែ​មុន នឹង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ផ្ទេរ​ចេញ​ពី​ក្លិប​តោ​ខៀវ​ឡើយ ខណៈ​ដែល​លោក​និយាយ​បក​ទៅ​ Real វិញ​ថា៖ “បើ​ Real ចង់​បាន​បេក្ខភាពដែល​អាច​នឹង​ឈ្នះ​ពាន​ PFA Player of the Year ​របស់​​ខ្ញុំ​ (Hazard) ទាល់​តែ​​ហ៊ាន​ឲ្យ​តម្លៃ​ជើង​ម្ខាង​១០០​លាន​ផោន ហើយ​ថែម​កីឡាករ​ឆ្នើម​​របស់​ Real ទាំង​៣​ ម្នាក់​ទៀត ព្រោះ​ Hazard នៅ​ក្មេង​ណាស់”។

    ​Hazard គឺជា​ Key Player ​ដ៏​សំខាន់​បំផុត​របស់​ក្រុម​ Chelsea ​នៅ​រដូវ​កាល​នេះ ដែល​ជួយ​ឲ្យ​តោ​ខៀវ​ជិត​​លើក​ពាន​ Premier League ​ខណៈ​ដែល​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​ ១៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣០​ប្រកួត​ក្នុង​លីក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho៖ បើ​ Real ចង់​បាន​ Hazard ​​ជើង​ម្ខាង​១០០​លាន​ផោន ថែម​ CR7 ​ម្នាក់​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top