• ព័ត៌មានថ្មី

    Saturday, April 4, 2015

    កាំភ្លើង​ធំ Arsenal ​បាញ់​ហង្ស​ក្រហម Liverpool ​ធ្លាក់​អត់​យប់​នេះ

    បន្ទាប់​ពី​ខកខាន​អស់​ជា​ច្រើន​ថ្ងៃ​មក ការ​ប្រកួត​បាល់ទាត់ English Premier League ​បាន​វិល​មក​បម្រើ​អារម្មណ៍​អ្នក​ស្នេហា​វិស័យ​កីឡា​វិញ​ហើយ​នៅ​រាត្រី​នេះ។ នា​ល្ងាច​នេះ​ដែរ មាន​ការ​ប្រកួត​ធំ​មួយ​គូ​គឺ​ក្រុម​កាំភ្លើង​ធំ​ Arsenal ​នឹង​ត្រូវ​ត្រៀម​គ្រាប់​បាញ់​ក្រុម​ហង្ស​ក្រហម​ Liverpool ​នា​ម៉ោង​៦:៤៥​នាទី​នេះ។ ចាំ​មើល​ហង្ស​ក្រហម​អាច​គេច​ផុត​ពី​គ្រាប់​របស់ Arsenal ​បាន​ឬ​យ៉ាង​ណា ព្រោះ​កាល​ពី​ជើង​ទី​១​ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រឹម​ស្មើ ២-២ ។


    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ


    244C431800000578-2891136-Mesut_Ozil_has_been_out_since_October_but_should_return_in_the_N-a-1_1419942044471


    លោក Arsene Wenger ​បាន​និយាយ​មុន​ប្រកួត​យប់​នេះ​ថា៖ “ខ្ញុំ​មិន​គិត​តាម​បែប​គណិត​វិទ្យា​មុន​ប្រកួត​ទេ។ យើង​នឹង​គិត​វា​នៅ​ក្រោយ​ពេល​ប្រកួត​ចប់។ អ្វី​ដែល​សំខាន់​នា​ពេល​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឈ្នះ​ការប្រកួត​សិន។ ជួប​ក្រុម​ខ្លាំង ខ្ញុំ​តែងតែ​គិត​ពី​ទម្រង់​លេង​របស់​កីឡាករ។ អ្នក​ដឹង​ហើយ​ថា ពួកគេ​ទើប​តែ​មក​ពី​ប្រកួត​អន្តរជាតិ ដូច្នេះ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន ព្រោះ​ពួកគេ​ទើប​តែ​មក​ពី​ហត់”។


    Brendan-Rodgers-2

    ងាក​មក​ខាង​លោក Brendan Rodgers ​វិញ​បាន​បញ្ចេញ​យោបល់​ដែរ​ថា៖ “ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​គិត​ថា​ប៉ះ Arsenal ​ត្រូវ​តែ​ឈ្នះ​ហើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​មិន​គិត​ដូច្នេះ​ទេ។ ខ្ញុំ​គិត​ដល់​ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​ច្រើន​ជាង។ កីឡាករ​ទាំង​អស់​ទើប​តែ​ចូល​ហ្វឹកហាត់​បាន​បន្តិច។ នេះ​មាន​ន័យ​ថា​ពួកគេ​ប្រហែល​ជា​លេង​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​នោះ​ទេ។ ឈ្នះ​ចាញ់​មិន​សំខាន់ សំខាន់​បំផុត​គឺ​ក្រុម​ទាំង​មូល​លេង​ឱ្យ​អស់​ពី​សមត្ថភាព”។
     
    ជើង​កីឡាករ

    11118482_10152994302292713_2107513868074029758_o


    Arsenal ​អាច​អវត្តមាន​កីឡាករ​ច្រើន​ដូចជា Alex Oxlade-Chamberlain ​មាន​របួស , Abou Diaby , Arteta , Debuchy , Wilshere ​ទើប​តែ​ត្រលប់​ពី​លេង​មិត្តភាព​អន្តរ​ជាតិ​វិញ​អាច​មិន​ចូល​លេង​ និង​ Welbeck ​វិញ​កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​នា​ប្រកួត​ល្ងាច​នេះ​អាច​ជា Ospina , Bellerin , Koscielny , Gabriel , Gibbs , Ramsey , Coquelin , Sanchez , Cazorla , Ozil ​និង​ Giroud។

    11048263_10153345282547573_7551700786320522427_n

    ដោយ​ឡែក​ខាង​ហង្ស​ក្រហម​វិញ​ក៏​អាច​អវត្តមាន​កីឡាករ​ច្រើន​ដែរ​ ដូចជា Jones ​និង​ Jordon Ibe ​របួស , Skrtel ​និង​ Gerrard ​កាត​ក្រហម , Flanagan ទើប​តែ​ត្រលប់​ចូល​ក្រុម ​និង​ Lallana ​មាន​របួស។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​លោក Rodgers ​អាច​ជា Mignolet , Can , Lovren , Sakho , Johnson , Allen , Henderson , Moreno , Coutinho , Sterling ​និង​ Sturridge។

    • Blogger Comments
    • Facebook Comments
    Item Reviewed: កាំភ្លើង​ធំ Arsenal ​បាញ់​ហង្ស​ក្រហម Liverpool ​ធ្លាក់​អត់​យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top