• ព័ត៌មានថ្មី

    Thursday, April 23, 2015

    វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន

    សម្រាប់ ​សុភាព​នារី​​ ជា​ពិសេស​អ្នក​ដែល​ធ្វើ​កិច្ច​ការងារ​​ផ្ទះ​ច្រើន​ តែង​ប្រាថ្នា​ចង់​ឲ្យ​ប្រអប់​ដៃ​ខ្លួន​ទន់​ស្រឡូន​ស្អាត​​ និង​មាន​ភាព​ទាក់​ទាញ។ ​ តើ​​គួរ​ធ្វើ​យ៉ាង​ណា​​ដើម្បី​បាន​ដូច​បំណង? សូម​សាក​ល្បង​វិធីសាស្ត្រ​សាមញ្ញ ​ងាយៗ ​១០​យ៉ាង​នេះ​៖
    ​​

    ១. ឧស្សាហ៍​​លាង​ដៃ

    1

    ការ​លាង​ដៃ​ជា​ញឹក​ញាប់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ដៃ​អ្នក​ស្អាត​ប៉ុណ្ណោះ​ទេ ​ ថែម​ទាំង​បង្ការ​អ្នក​ពី​មេរោគ​បង្ក​ជំងឺ​ផ្សេងៗ​ផង​ដែរ ហើយ​គប្បី​លាង​ដៃ​អ្នក​ជា​មួយ​ទឹកក្ដៅឧណ្ហ៍ៗ​ជា​ជាង​ទឹក​ក្ដៅ ​ឬទឹកត្រជាក់​ពេក​ដែល​នាំ​ឲ្យ​ខូច​ស្បែក​ទៅ​វិញ។

    ​​២. ជ្រើសរើស​សាប៊ូ​អោយ​បាន​ត្រឹមត្រូវ

    2

    ជ្រើស​រើស​ប្រើ​ប្រាស់​សាប៊ូ​សម្រាប់​លាង​ដៃ​ដែល​មាន​ជាតិ​គីមី​ស្រាល​ ផ្សំ​ពី​ជ័រ​តែ​ធម្មជាតិ ឬ​ក្លិន​ឈើ​ដែល​សក្ដិសម​សម្រាប់​សម្អាត​ដៃ។

    ៣. ប្រើ​ឡេ​លាប​ផ្ដល់​សំណើម​ដល់​ស្បែក​ដៃ

    3

    ​​​បន្ទាប់​ពី​ងូត​ទឹក​រួច ​អ្នក​អាច​ប្រើ​ប្រាស់​ឡេ​លាប​ដែល​ជួយ​រក្សា​សំណើម ​និង​ធ្វើ​ឲ្យ​ស្បែក​ដៃ​មាន​ភាព​ស្រស់​ស្អាត។ គប្បី​ប្រើ​ឡេ​លាប​ដែល​សក្ដិសម​នឹង​ស្បែក​អ្នក។
    ៤. បញ្ចប់​ទម្លាប់​ខាំ​ក្រចក​ដៃ

    4

    គួរ​​ចៀស​វាង​ទម្លាប់​ខាំ​ក្រចក​ដៃ​ដែល​វា​ក៏​ជា​បញ្ហា​ចម្បង​​ដែល​ បណ្ដាល​ឲ្យ​ប្រអប់​ដៃ​ខូច​ ​និង​​ធ្វើ​ឲ្យ​ក្រចក​ដៃ​អ្នក​ក្រហម​ និង​ក្រហាយ។

    ៥. ប្រើ​ប្រេង​​ធម្មជាតិ ឬ​ទឹក​ឃ្មុំ

    5

    ទឹក​ឃ្មុំ​​មាន​សមាស​ធាតុ​ប្រឆាំង​មេរោគ​ដែល​ជួយ​សម្អាត​ដៃ​បាន​ស្អាត​។ ​​​អ្នក​អាច​​​ប្រើ​​ទឹក​ឃ្មុំ​ ម្ដង​ក្នុង​មួយ​សប្ដាហ៍ លាប​​ថ្នមៗ​លើ​ដៃ​ ទុក​ចោល​រយៈ​ពេល ​៥​ទៅ​១០​នាទី​រួច​លាង​ជម្រះ​នឹង​ទឹក​ក្ដៅឧណ្ណៗ ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ស្បែក​ដៃ​អ្នក​ទន់ ​និង​ស្រស់​ស្អាត។ ម៉្យាង​វិញ​ទៀត​អ្នក​អាច​​ប្រើ​ប្រេង​អូលីវ​មក​ត្រាំ​​ដៃ​រយៈ​ពេល​៥​នាទី​ ដែល​វា​អាច​​ជួយ​ឲ្យ​ដៃ ​និង​ក្រចក​របស់​អ្នក​ស្អាត ​និង​មាន​សំណើម។

    ៦. ថែ​ទាំ​ស្បែក​​គល់​ក្រចក​ដៃ

    6

    បន្ទាប់​ពី​ងូត​ទឹក​រួច​អ្នក​គួរ​ជូត​សម្អាត​ដៃ​ជា​មួយ​កន្សែង​ដៃ​ និង​ប្រើ​ឡេ​លាប​​ស្បែក​គល់​ក្រចក​ជំនួស​ឲ្យ​ការ​កាត់​ស្បែក​គល់​ក្រចក​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ​ និង​ធ្វើ​ឲ្យ​អាក្រក់​មើល។

    ៧. សំអាត​ប្រអប់​ដៃ

    7

    សម្រាប់​អ្នក​ចង់​ឲ្យ​ស្បែក​ដៃ​អ្នក​ភ្លឺ​រលោង​បន្ថែម ​អ្នក​អាច​យក​​​ក្រូចឆ្មារ​យក​មក​ត្រដុស​នឹង​ស្បែក​ដៃ​ ដែល​នេះ​ជួយ​បំបាត់​ស្នាម​ និង​ធ្វើ​ឲ្យ​ស្បែក​ដៃ​ទន់​ ​ភ្លឺ​រលោង។

    ៨. ​ប្រើ​ប្រេង​ចាហួយ

    8

    អ្នក​អាច​ខាត់​​ក្រចក​ដៃ​ឲ្យ​រលោង​ដោយ​​លាប​ប្រេង​ចាហួយ​ជុំ​វិញ​ក្រចក​ ដៃ ម៉្យាង​ទៀត​​លាប​ដៃ​អ្នក​នៅ​មុន​ពេល​ចូល​គេង​ដោយ​ពាក់​ស្រោម​ដៃ​ពី​លើ​ដែល​ វា​ជួយ​ឲ្យ​ប្រអប់​ដៃ​កាន់​តែ​ទន់​រលោង។

    ៩. ជៀស​វាង​ទឹក​លាង​ថ្នាំ​​ក្រចក

    9

    ការ​ប្រើ​ប្រាស់​ទឹក​ថ្នាំ​លាង​ក្រចក​ដែល​មាន​សារជាតិ​ទឹក​ខ្មេះ​ដើម្បី​លាង​ទឹក​ថ្នាំ​​​ក្រចក ​អាច​បណ្ដាល​ឲ្យ​ក្រចក​អ្នក​ប្រេះ​បាន។

    ១០. ប្រើ​ឡេ​លាប​ការពារ​ស្បែក​ដៃ​​ពី​កម្ដៅ​ថ្ងៃ​

    10

    ឡេ​លាប​ការពារ​ស្បែក​ដៃ​​ពី​កម្ដៅ​ថ្ងៃ​ អាច​​ការពារ ​និង​​ជួយ​កាត់​បន្ថយ​ភាព​ចាស់​នៃ​ស្បែក​ដៃ​របស់​អ្នក​បាន​មួយ​កម្រិត​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន Rating: 5 Reviewed By: Unknown
    Scroll to Top