• ព័ត៌មានថ្មី

    Thursday, April 23, 2015

    Chicharito​ ជួយ​ឲ្យ​ Real ទម្លាក់ Atlético ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

    Javier Hernandez ដែល​គេ​ចំណាំ​ហៅ​ក្រៅ​ថា Chicharito​ នោះ បាន​ធ្វើ​ឲ្យ​ Real Madrid​ ឡើង​ទៅ​កាន់​វគ្គ​បួន​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ស៊ុត​បាន​មួយ​គ្រាប់​ ទម្លាក់​ Atlético ​ក្នុង​លទ្ធផល​ ១-០​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ UEFA Champions League​ កាល​ពី​យប់​មិញ។


    ក្រោម​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ដោយ​​ Cristiano Ronaldo​ កីឡាករ​ម៉ិកស៊ីកូ​ Hernandez​ បាន​ទម្លាយ​សំណាញ់​ទី​ Atlético​ នៅ​នាទី​ទី​៨៨។

    ក្នុង​ការ​ប្រកួត​នេះ​ Real Madrid​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ជើង​ទី​​ពីរ ​បាន​សម្រុក​យ៉ាង​ខ្លាំង​ ចំណែក Atlético​ ដែល​ពេល​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ស្ដេច​ស​រក​បាន​ត្រឹម​ស្មើ​ បាន​ព្យាយាម​​ការពារ​​យ៉ាង​ខ្លាំង​ និង​មាន​ឱកាស​វាយ​បក​តិច​តួច។ ដោយ​មិន​សំណាង​ល្អ​ កីឡាករ​ Arda Turan​ បាន​ទទួល​កាត​លឿង​ទី​ពីរ​ ដែល​ស្នើ​នឹង​កាត​​ក្រហម​ ក្រោយ​បើក​បាត​ស្បែក​ជើង​ទប់​ជើង​កីឡាករ​របស់​ Real Madrid​ នៅ​នាទី​ទី​៧៦។

    Hernades1

    Hernades2

    Hernades3

    ដូច្នេះ​ក្រុម​កំពូល​អេស្ប៉ាញ​ Real Madrid ​និង​បី​ក្រុម​ទៀត​ មាន​ Barcelona​ របស់​អេស្ប៉ាញ​ដែរ​ Bayern Munich​ របស់​អាល្លឺម៉ង់​ និង​ Juventus ​របស់​អ៊ីតាលី​ នឹង​ត្រូវ​រង់​ចាំ​ការ​ចាប់​ឆ្នោត ​ថាតើ​​ក្រុម​ណា​នឹង​ជួប​ក្រុម​ណា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chicharito​ ជួយ​ឲ្យ​ Real ទម្លាក់ Atlético ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Rating: 5 Reviewed By: Unknown
    Scroll to Top