• ព័ត៌មានថ្មី

    Thursday, April 23, 2015

    អ្នក​ថត​កម្សាន្ត​ផ្ដិត​បាន​ទិដ្ឋភាព​ពពក​ដូច​នាគ​ព្រួស​ភ្លើង​ដ៏​កម្រ

    អ្នក ​ថត​រូប​ជា​លក្ខណៈ​កម្សាន្ត​អារម្មណ៍​ម្នាក់​នៅ​សហរដ្ឋអាមេរិក បាន​ផ្ដិត​ជាប់​ទិដ្ឋភាព​ពពក​ដែល​មាន​សណ្ឋាន​ដូច​នាគ​កំពុង​ព្រួស​​ភ្លើង​ យ៉ាង​កម្រ នៅ​រដ្ឋ California។


    ជា​ធម្មតា ពពក​តែង​ប្រមូល​ផ្ដុំ ឬ​រសាត់​អណ្ដែត​ចេញ​ជា​រូបរាង​ប្លែក​ៗ ប៉ុន្តែ​មិន​ដូច​ទាំង​ស្រុង​នោះ​ទេ។ យ៉ាង​ណា​មិញ រូបភាព​ដែល​ថត​បាន​លើក​នេះ គឺ​មាន​លក្ខណៈ​ដូច​ស្ទើរ​បេះបិទ​ទៅ​នឹង​គំនូរ​នាគ​កំពុង​ព្រួស​ភ្លើង​ពណ៌​ លឿង​ឆ្អិន​ឆ្អៅ កើត​ចេញ​ពី​ចំណាំង​ពន្លឺ​ព្រះ​អាទិត្យ។

    បុរស​វ័យ ២០​ឆ្នាំ​ឈ្មោះ Nicolas Locatelli បាន​ផ្តិត​យក​រូបភាព​ដ៏​ប្លែក​អស្ចារ្យ​ទាំង​នេះ​លើ​សួន​ឧទ្យានBriones Regional ក្នុង​រដ្ឋ California។ និស្សិត​មក​ពី​ក្រុង San Francisco រូប​នេះ បាន​បញ្ជាក់​ថា ​មិន​បាន​ដឹង​ពី​ការ​ថត​ជាប់​រូប​ដ៏​អស្ចារ្យ​នេះ​ឡើយ រហូត​ដល់​ឆែក​កាមេរ៉ា​ទើប​មាន​ការ​ភ្ញាក់​ផ្អើល។ ក្រោយ​បង្ហោះ​លើ​បណ្ដាញ​សង្គម Reddit តាម​មិត្តភ័ក្ដិ​ប្រាប់ រូប​ទាំង​អស់​ចាប់​ផ្ដើម​ល្បីល្បាញ​យ៉ាង​ខ្លាំង៕

    3

    2
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ថត​កម្សាន្ត​ផ្ដិត​បាន​ទិដ្ឋភាព​ពពក​ដូច​នាគ​ព្រួស​ភ្លើង​ដ៏​កម្រ Rating: 5 Reviewed By: Unknown
    Scroll to Top