• ព័ត៌មានថ្មី

    Thursday, April 30, 2015

    គ្រូ​បង្វឹក​ PacMan ថា​ Floyd ដូច​ស្ងប់​ស្ងាត់​ខុស​ធម្មតា ​​ពេល​​បង្ហាញ​​ខ្សែ​ក្រវាត់​យប់មិញ

    គ្រូ ​បង្វឹក​របស់​អ្នកប្រដាល់​អាស៊ី Manny Pacquiao ​លោក​ Freddie Roach ​បាន​លើក​ឡើង​ថា​ កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក Floyd Mayweather ​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​ខុស​ធម្មតា ​ធ្វើ​ឲ្យ​លោក​​​ឆ្ងល់​ខ្លាំង​មែន​ទែន ខណៈ​ដែល​សល់​តែ​២​ថ្ងៃ​ទៀត​នឹង​ដល់​ការ​ប្រកួត។


    Floyd និង​ Pacquiao បាន​ជួប​គ្នា​​​នៅ MGM Grand​ កាល​ពី​យប់​មិញ និង​បាន​បង្ហាញ​ខ្សែ​ក្រវាត់​ WBC welterweight ​ដែល​ធ្វើ​ឡើង​រំលេច​ជាមួយ​ត្បូង​ជាង​ ៣០០០គ្រាប់ មុន​នឹង​​ពួក​គេ​ត្រូវ​​ឡើង​វ៉ៃ​ដណ្ដើម​​​ធ្វើ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ពិភពលោក​ថ្មី​នេះ នៅ​ថ្ងៃ​យប់​ថ្ងៃ​សៅរ៍ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)។

    លោក​ Roach ​វ័យ​៥៥​ឆ្នាំ បាន​និយាយ​កាល​ពី​យប់​មិញ​ថា៖ “ខ្ញុំ​មិន​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​ Floyd ស្ងប់​ស្ងាត់​ម្ល៉េះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។ ខ្ញុំ​ពិត​ជា​ឆ្ងល់​ខ្លាំង​មែន​ទែន ហើយ​ពេល​គាត់​និយាយ​ គាត់​និយាយ​តិចៗ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ប្រដាល់​ណា​ម្នាក់​ខ្លាច​ដៃ​គូ​ប្រកួត​ទេ តែ​មើល​ទៅ​គាត់​ដូច​មិន​ចង់​វ៉ៃ​ក្នុង​ការ​ប្រកួត​នេះ ហើយ​ដូច​គេ​បង្ខំ​គាត់​ឲ្យ​ឡើង​វ៉ៃ”។

    យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​គ្រូ​បង្វឹក​របស់ Pacquiao ប៉ុណ្ណោះ ការ​ពិត ​​Floyd ចង់​វ៉ៃ​ ឬ​អត់ សូម​រង់ចាំ​ទស្សនា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ទាំង​អស់​គ្នា៕​

    ​សូម​ទស្សនា​​រូប​ភាព កីឡាករ​ទាំង​២​ជួប​គ្នា​យប់​មិញ៖

    28260A5F00000578-3061460-image-m-50_1430344949224

    2825E25500000578-3061460-image-a-32_1430342919054

    2825E46C00000578-3061460-image-a-35_1430343008452

    2826364D00000578-3061460-image-a-78_1430357149893

    2825E31F00000578-3061460-image-a-34_1430342965811

    2825EAC300000578-3061460-image-a-44_1430343469263

    2825EECD00000578-3061460-image-a-45_1430343529821

    2825F7CD00000578-3061460-image-a-48_1430344079957

    2825F84000000578-3061460-image-a-46_1430344076406
    • Blogger Comments
    • Facebook Comments
    Item Reviewed: គ្រូ​បង្វឹក​ PacMan ថា​ Floyd ដូច​ស្ងប់​ស្ងាត់​ខុស​ធម្មតា ​​ពេល​​បង្ហាញ​​ខ្សែ​ក្រវាត់​យប់មិញ Rating: 5 Reviewed By: Unknown
    Scroll to Top