• ព័ត៌មានថ្មី

    Monday, April 6, 2015

    Microsoft កាត់​បន្ថយ​បុគ្គលិក​រាប់​រយ​នាក់ ដើម្បី​ជំនួញ​​​កាន់​តែ​មាន​ប្រសិទ្ធភាព​

    ក្រុមហ៊ុន Microsoft បាន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​​រាប់​រយ​នាក់​កាល​ពី​សប្ដាហ៍​​មុន ដែល​នេះ​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ ១៨ ០០០នាក់​ កាល​ពី​ឆ្នាំ ២០១៤។

    បើ​តាម​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​ Microsoft បាន​ឱ្យ​ដឹង​ថា​ ចំនួន​បុគ្គលិក​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​កាត់​បន្ថយ​នោះ គឺ​ជា​បុគ្គលិក​ផ្នែក IT របស់ Microsoft តែ​ពុំ​បាន​​បញ្ជាក់​ពី​តួលេខ​ជាក់លាក់​នោះ​ឡើយ​។ ​”យើង​សង្ឃឹម​ថា​នេះ នឹង​ជា​ការ​កាត់​បន្ថយ​បុគ្គលិក​លើក​ចុង​ក្រោយ ទៅ​លើ​​ការ​កែ​ប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​របស់ Microsoft កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៤”។ អ្នក​នាំ​ពាក្យ​ខាង​លើ​បញ្ជាក់។


    បើ​​តាម​លោក​ Satya Nadella ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft បាន​ឱ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​កាត់​បន្ថយ​បុគ្គលិក​​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​ជំនួញ​របស់​ក្រុមហ៊ុន​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​ មុន។

    គួរ​រំឭក​ដែរ​ថា ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​ បាន​ធ្វើ​ឡើង​ ៣​ដង​មក​ហើយ ដែល​ទី​១, ទី២ និង​ទី៣ ធ្វើ​ឡើង​នៅ​ខែ កក្កដា កញ្ញា តុលា ឆ្នាំ​មុន។ បុគ្គលិក​ដែល​​​​ត្រូវ​​បាន​កាត់​បន្ថយ​កន្លង​មក​​​​ ភាគ​ច្រើន​​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន Nokia (​១២ ៥០០នាក់ ក្នុង​ចំណោម​ ១៨ ០០០នាក់​)។  ​ក្រៅ​ពី​នោះ​​ ​បុគ្គលិក​ផ្ទាល់​របស់ Microsoft ដែល​ស្ថិត​ក្នុង​ផ្នែក OS, Microsoft Research, Xbox, MSN បុគ្គលិក​ផ្នែក​ទីផ្សារ​និង​ផ្នែក​វិស្វកម្ម ក៏​ត្រូវ​​កាត់​បន្ថយ​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft កាត់​បន្ថយ​បុគ្គលិក​រាប់​រយ​នាក់ ដើម្បី​ជំនួញ​​​កាន់​តែ​មាន​ប្រសិទ្ធភាព​ Rating: 5 Reviewed By: Unknown
    Scroll to Top