• ព័ត៌មានថ្មី

    Thursday, April 9, 2015

    មែន​អត់ Messi ​ស៊ុត​១​គ្រាប់​យប់មិញ​ដូច​ម៉ូដ​សក់ Cr7 ?

    ការ ​ប្រកួត​រវាង​ក្រុម Barcelona ​និង​ Almeria ​កាល​ពី​យប់មិញ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ​៤-០ ​ខណៈ​ដែល​១​គ្រាប់​របស់​ Lionel Messi ​ត្រូវ​បាន​គេ​នាំ​គ្នា​គិត​ថា​ដូច​ទៅ​នឹង​ម៉ូដ​សក់​របស់​កីឡាករ Cristiano Ronaldo ​។

    CCF3SzUWAAAvPGt


    ក្រុម​ Barcelona ​បាន​យក​ឈ្នះ​ក្រុម​បាត​តារាង Almeria ​ស្រួល​ៗ ៤-០ ​ទោះ​ជា​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Neymar ​ក៏​ដោយ។ ៤​គ្រាប់​នេះ​រក​បាន​ដោយ​ Messi ​នៅ​នាទី​៣៣​ដោយ​ទាត់​បាល់​កោង​យ៉ាង​ឡូយ, Luiz Saurez ​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៥៥​ និង​៩០+៣​ ហើយ​១​គ្រាប់​ទៀត​រក​បាន​ដោយ​ Bartra ​នៅ​នាទី​៧៥។


    2761146300000578-3030941-image-a-35_1428519740155

    2761277300000578-3030941-image-a-70_1428522979156

    2761359300000578-3030941-image-a-80_1428524477984

    2761476300000578-3030941-image-a-65_1428522330124

    ជ័យ​ជម្នះ​នេះ​ដែរ គឺ​បាន​រក្សា​តំណែង​លេខ​១​ក្នុង​តារាង​របស់ Barca ​ដោយ​នៅ​តែ​អាច​នាំ​មុខ​ពិន្ទុ​របស់ Real Madrid ​៤​ពិន្ទុ​ដដែល។ ប៉ុន្តែ​និយាយ​ពី​គ្រាប់​វិញ ខ្សែ​ប្រយុទ្ធ​ Messi ​មិន​អាច​ឡើង​លើស​ Cr7 ​បាន​ទេ ​ព្រោះ​រក​បាន​តែ​១​គ្រាប់​ដូច​គ្នា​យប់​មិញ (សរុប Messi ​៣៣​ និង​ Ronaldo ​៣៧)។ ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៣៣​របស់​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​រូប​នេះ ​គឺ​រក​បាន​ក្នុង​ដី​ខ្លួន​ឯង​២៧​គ្រាប់​ និង​ក្រៅ​ដី​បាន​៦​គ្រាប់។
    • Blogger Comments
    • Facebook Comments
    Item Reviewed: មែន​អត់ Messi ​ស៊ុត​១​គ្រាប់​យប់មិញ​ដូច​ម៉ូដ​សក់ Cr7 ? Rating: 5 Reviewed By: Unknown
    Scroll to Top