• ព័ត៌មានថ្មី

    Friday, April 24, 2015

    ងាយៗ​មើល​វីដេអូ​ចម្រៀង​លើ​ Youtube បណ្ដើរ​ច្រៀង​បណ្ដើរ

    ជា​ធម្មតា​នៅ​ពេល​ដែល​យើង​មើល​វីដេអូ​ចម្រៀង​បរទេស​តាម​ Youtube យើង​តែង​តែ​ចង់​ច្រៀង​តាម​បទ​ចម្រៀង​ទាំង​នោះ​ តែ​មាន​បទ​ចម្រៀង​ខ្លះ​ពិបាក​ក្នុង​ការ​ស្ដាប់​ពាក្យ​របស់​វា​ ព្រោះ​បទ​ចម្រៀង​បរទេស​ទាំង​នោះ​មាន​តុង​ច្រៀង​ខុស​ៗ​គ្នា​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​បាន ​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​ងាយៗ​ខាង​ក្រោម​នេះ​៖


    1/សម្រាប់​ប្រិយមិត្ត​បើក​តាម​កម្មវិធី Google Chrome យើង​ត្រូវ​តម្លើង Extension MusixMatch។ បើក​កម្ម​វិធី Google Chrome រួច​បញ្ចូល​ Extension MusixMatch​ ដោយ​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ https://chrome.google.com/webstore/detail/musixmatch/gfenjblodoldnbiddmggcbkcapiolbig

    2/ជ្រើសរើស​យក​ពាក្យ​ ADD TO CHROME នៅ​ពេល​លោត​ផ្ទាំង​មួយ​ចេញ​មក​ចុច​យក​ពាក្យ​ថា​ ADD

    1

    2

    នៅ​ពេល​ដែល​អ្នក​តម្លើង Extension ចប់​រួច​រាល់​វា​នឹង​ធ្វើ​ការ​បង្ហាញ​អក្សរ​នៅ​ពី​ខាង​ក្រោម​បទ​ចម្រៀង​ដែល​អ្នក​ទស្សនា​តែ​ម្ដង។

    អ្នក​ក៏​អាច​ធ្វើ​ការ​កំណត់​ឲ្យ​បង្ហាញ​អក្សរ​ឫ​មិន​បង្ហាញ​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ដូច​បង្ហាញ​ខាង​ក្រោម៖

    3

    @សម្រាប់​ប្រិយមិត្ត​បើក​តាម​កម្មវិធី​ Firefox គឺ​ត្រូវ​តម្លើង​ Add-Ons Lyric Here

    1/ បើក​កម្ម​វិធី​ Firefox រួច​តម្លើង​ Add-Ons Lyric Here ដោយ​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ ​https://addons.mozilla.org/en-us/firefox/addon/youtube-lyrics-by-rob-w/?src=cb-dl-toprated
    2/ ជ្រើស​យក​ពាក្យ​ Add to Firefox បន្ទាប់​មក​យក​ពាក្យ Install

    4

    5

    នៅ​ពេល​ដែល​អ្នក​តម្លើង Add-Ons រួច​វា​នឹង​បង្ហាញ​អក្សរ​នៅ​ផ្ទាំង​ខាង​ស្ដាំ ពេល​ដែល​អ្នក​ទស្សនា​បទ​ចម្រៀង​ណា​មួយ​ ដោយ​វា​ខុស​ប្លែក​ពី ​Extension MusixMatch​។

    6
    • Blogger Comments
    • Facebook Comments
    Item Reviewed: ងាយៗ​មើល​វីដេអូ​ចម្រៀង​លើ​ Youtube បណ្ដើរ​ច្រៀង​បណ្ដើរ Rating: 5 Reviewed By: Unknown
    Scroll to Top