• ព័ត៌មានថ្មី

    Monday, April 6, 2015

    Terry៖ Hazard ​ក៏​ខ្លាំង​ដូច​ Messi និង​ Ronaldo ដែរ

    ប្រធាន ​ក្រុម John Terry  របស់​ក្រុម​តោ​ខៀវ​ Chelsea ​​បាន​សរសើរ​ដល់​​​មិត្ត​រួម​ក្រុម Eden Hazard ​ថា​ជា​កំពូល​កីឡាករ​លំដាប់​ពិភពលោក​ នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​មិន​ចាញ់​ Lionel Messi ​និង​ Cristiano Ronaldo ​នោះ​ទេ ក្រោយ​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​៣​ពិន្ទុ​ទៀត កាល​ពី​យប់​មិញ។


    2749BFC300000578-0-image-a-64_1428174115737
    Hazard ​បាន​ស៊ុត​​គ្រាប់​បាល់​ប៉េណាល់ទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​នៅ​នាទី​ ៣៩ ​មុន​ពេល​​ Charlie Adam ​ស៊ុត​​គ្រាប់​អស្ចារ្យ​​ពី​ចម្ងាយ​ឲ្យ​ Stoke City ​តាម​ស្មើ ១-១ វិញ​នៅ​នាទី​ ៤៤។ ​​ជាង​នោះ​ទៀត ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្សិក Hazard ក៏​ជា​អ្នក​ Assist ឲ្យ​ Loic Remy ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ ២-១ នៅ​នាទី​ ៦២​ ផង​ដែរ។

    ​​​ក្រោយ​ចប់​ការ​ប្រកួត​ Terry ​បាន​ប្រាប់​ដល់ ​​Sky Sports 1 ​ថា៖ “គាត់ (Hazard) គឺ​ល្អ​ឥត​ខ្ចោះ។ គាត់​គឺជា​កីឡាករ​ល្អ​បំផុត​របស់​យើង​ នៅ​រដូវ​កាល​នេះ។ ហើយ​​បើ​យើង​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ទាំង​អស់​កន្លង​មក យើង​ឃើញ​​ថា​គាត់​ពិត​ជា​បាន​ជួយ​ក្រុម​ច្រើន​ខ្លាំង​ណាស់។ គាត់​មាន​សមត្ថភាព​ដូច​ Lionel Messi ​និង​ Cristiano Ronaldo ដែរ​ ហើយ​គាត់​នឹង​ខ្លាំង​ឡើងៗ​ថែម​ទៀត”។

    27498F4900000578-0-image-a-51_1428173966153

    ​​បន្ទាប់​ពី​ឈ្នះ​យប់​មិញ​ទៀត តោ​ខៀវ​ Chelsea ​បាន​នាំ​មុខ​គេ​ដាច់ ​៧ ​ពិន្ទុ​ហើយ ក្នុង​តារាង​ English Premier League ​ខណៈ​ដែល​នៅ​សល់​១​ក្នុង​ដៃ និង ​នៅ​សល់​ប្រកួត​សរុប​៨​លើក​ទៀត នឹង​​បញ្ចប់​​រដូវ​កាល ខណៈ​ដែល​ពួកគេ​ជឿ​ជាក់​ថា​ នឹង​លើក​ពាន​លីក​កំពូល​របស់​អង់គ្លេស​លើក​ទី​ ៥ ​​របស់​ខ្លួន នៅ​រដូវ​កាល​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Terry៖ Hazard ​ក៏​ខ្លាំង​ដូច​ Messi និង​ Ronaldo ដែរ Rating: 5 Reviewed By: Unknown
    Scroll to Top