• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    កម្មវិធី​​​ទូរសព្ទ​​៥ ជួយ​​កែប្រែ​​រូប​ថតអាក្រក់​ ​ឲ្យ​បាន​​ស្អាត​គាប់​ចិត្ត​​

    នា ​ពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ជា​ច្រើន​នូវ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ បច្ចេកវិទ្យា​​ដូច​ជា​ ទូរសព្ទ​ Smartphone ឬ Tablet ជា​ដើម​​។ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​មាន​ការ​ពេញ​និយម​​​​​ថត​រូប​ Selfies ​ដើម្បី​បង្ហោះ​ចូល​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ ជា​ពិសេស​គឺ​បណ្ដាញ​សង្គម​ Facebook។ ដូច្នេះ​ដើម្បី​បង្កើន​រូបភាព​ទាំង​នោះ​ឲ្យ​កាន់​តែ​មាន​សភាព​ស្រស់​ស្អាត ​​​គួរ​តែ​ប្រើ​កម្មវិធី​ជំនួយ​បន្ថែម​ ជាក់​ស្ដែង​ដូច​ជម្រើស​កម្មវិធី​ទាំង​ប្រាំ​ខាង​ក្រោម​នេះ៖

    ១.  Perfect365៖ គឺ​ជា​កម្មវិធី​កែប្រែ​រូបភាព​​ដែល​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ច្នៃ​​រូបភាព​ឲ្យ​កាន់​តែ​មាន​ភាព​ ស្រស់​ស្អាត​​ ដូច​ជា​​​ធ្វើ​ស្បែក​​គ្រើម​​​ទៅ​ជា​មាន​ស្បែក​រលោង​ លុប​ស្នាម​​មុន​ ​ប្ដូរ​ទំហំ​ច្រមុះ​ និង​មុខ​ងារ​មួយ​ចំនួន​ទៀត​​។​​


    ទាញយក៖ (iPhone / Android / Windows)


    ២. ModiFace Photo Editor៖  កម្មវិធី​នេះ​​ក៏​បាន​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​ៗ​សម្រាប់​តុបតែង​រូបថត​ឲ្យ​ កាន់​តែ​​​ស្អាត​បន្ថែម​ទៀត​ផង​ដែរ។ ក្រៅ​ពី​លក្ខណៈ​សំខាន់​ទាំង​នេះ ​​វា​ក៏​បាន​ផ្ដល់​មុខងារ​មួយ​សម្រាប់​កែ​ប្រែ​ផ្ទៃ​ស្បែក​ឲ្យ​មាន​ភាព​រលោង ​ស្អាត​​​ លុប​ស្នាម​ជាំ ​ ប្ដូរ​ពណ៌ បង្រួម​ផ្ទៃមុខ ​និង​រាង​កាយ​ឲ្យ​ស្វ៊ែល​ និងមាន​​មុខងារ​ពិសេស​ៗ​ជា​ច្រើន​ទៀត។

    ModiFace Photo Editor

    ទាញយក៖ (iPhone / Android )


    ៣. Pixtr ៖ ចំណែក​ឯ​កម្មវិធី​​មួយ​នេះ​វិញ​​គឺ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​​ប្រែ ​មិន​សាំញ៉ាំ​។ ​ វា​មាន​សមត្ថភាព​កែ​​​មុខ​ លុប​ស្នាម​ជាំ ធ្វើ​ឲ្យ​ស្បែក​រលោង​ លុប​ស្នាម​ភ្លឺ​ ធ្វើ​ឲ្យ​​​ធ្មេញ​មាន​ភាព​សរ​ និង​មាន​មុខ​ងារ​ជា​ច្រើន​ផ្សេង​ទៀត។

    Pixtr

    ទាញយក៖ (iPhone)

    ៤. Visage Lab ៖ គឺ​ជា​កម្មវិធី​មួយ​ដូច​ជា​មន្ទីរ​ ពិសោធន៍​ផ្នែក​សម្ផស្ស​​ផ្ទៃ​មុខ​ប្រកប​ដោយ​ជំនាញ​មួយ​អញ្ចឹង។ វា​មាន​សមត្ថភាព​លុប​ស្នាម​ជ្រីវ​ជ្រួញ​​ ​ ស្នាម​ភ្លឺ ធ្វើ​ឲ្យ​ស្បែក​រលោង​ លុប​ស្នាម​ក្រហម​លើ​ភ្នែក​ ធ្វើ​ឲ្យ​ធ្មេញ​ស បន្ថែម​ពណ៌ និង​មុខងារ​ផ្សេងៗ​ទៀត។

    Visage Lab

    ទាញយក៖ (iPhone / Android)


    ៥.  FaceTune៖ គឺ​ជា​កម្មវិធី​មួយ​​ផ្សេង​ទៀត​​​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ ប្រាស់​ មាន​ Tool ច្រើន​សម្រាប់​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​មាន​ភាព​ស្រស់​ ស្អាត​ជាង​មុន។

    FaceTune
    • Blogger Comments
    • Facebook Comments
    Item Reviewed: កម្មវិធី​​​ទូរសព្ទ​​៥ ជួយ​​កែប្រែ​​រូប​ថតអាក្រក់​ ​ឲ្យ​បាន​​ស្អាត​គាប់​ចិត្ត​​ Rating: 5 Reviewed By: Unknown
    Scroll to Top