• ព័ត៌មានថ្មី

    Thursday, April 23, 2015

    Zlatan ​ថា​ Barcelona ​នឹង​លើក​ពាន Champions League ​រដូវ​កាល​នេះ

    ខ្សែ ​ប្រយុទ្ធ Zlatan Ibrahimovic មាន​​ជំនឿ​ចិត្ត​ថា​ក្រុម​ Barcelona ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​នេះ ទោះ​ជា​ទើប​តែ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក៏​ដោយ។

    suarez_messi_neymar___hd_wallpaper_2015_by_selvedinfcb-d8bzut9

    Zlatan ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Paris Saint Germain ​ដែល​ទើប​តែ​ត្រូវ​ក្រុម​​អ្នក​មាន​បុណ្យ​ទម្លាក់​ចេញ​ពី Champions League ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ទោះ​ជា​មិន​បាន​ជួយ​ក្រុម​យក្ស​បារាំង​ឱ្យ​ឈ្នះ​ការ​ប្រកួត​ក៏​ដោយ ក៏​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ មិន​អន់​ចិត្ត​អ្វី​ឡើយ ​ព្រោះ​រូប​គេ​ដឹង​ថា​ក្រុម​លោក Luis Enrique ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ហើយ​មាន​សមត្ថភាព​ពិត​ប្រាកដ។ “យើង​យល់​ច្បាស់ ថា​ក្រុម​ Barcelona ​ពិត​ជា​ល្អ​ជាង​ក្រុម​យើង​មែន។ ពួកគេ​ជា​ក្រុម​ល្អ​មួយ​ហើយ​ពិត​ជា​សក្ដិសម​ទទួល​ជ័យ​ជម្នះ​។ ពួកគេ​អាច​នឹង​ឈ្នះ​ពាន Champions League ​បាន​រដូវ​កាល​នេះ បើ​មើល​ទៅ​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ”។ Zlatan ​និយាយ។

    sergio-busquets-zlatan-ibrahimovic-barcelona-psg-champions-league-04212015_bxiud36igd4f1rqiag7nm73qf

    Barcelona ​មុន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ ពួកគេ​បាន​បំបាក់​ក្រុម​ខ្លាំង​ៗ​​ដូចជា Manchester City ​និង​ PSG ​ខាង​លើ​នេះ​ជា​ដើម។ ​ជុំ​បន្ទាប់​ដែល​សល់​៤​ក្រុម​គឺ Barcelona , Real Madrid , Bayern Munich ​និង​ Juventus ​ នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ឱ្យ​ដឹង​ថា​ក្រុម​ណា​ប៉ះ​ក្រុម​ណា​នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ​ហើយ។

    ចុះ​តាម​គំនិត​ប្រិយមិត្ត​គិត​ថា ទម្រង់​លេង​របស់ Barcelona ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​មាន​សមត្ថភាព​លើក​ពាន​ Champions League ​បាន​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Zlatan ​ថា​ Barcelona ​នឹង​លើក​ពាន Champions League ​រដូវ​កាល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top