• ព័ត៌មានថ្មី

    Friday, April 24, 2015

    តើ​គួរ​ឆ្លើយ​ថា​ម៉េច ពេល​អ្នក​សម្ភាស​​​សួរ​ថា “ហេតុ​អ្វី​ក្រុមហ៊ុន​គួរ​ជ្រើស​រើស​អ្នក?”

    សម្រាប់ ​អ្នក​ជាប់​ក្នុង​ដំណាក់​កាល​សម្ភាសន៍​​ការងារ ​ប្រាកដ​ជា​បារម្ភ​នៅ​ពេល​ដែល​ត្រូវ​ឆ្លើយ​​សំណួរ​ពិបាកៗ​​របស់​អ្នក​សម្ភាស ជាពិសេស​សំណួរ​ថា “ហេតុ​អ្វី​បាន​ជា​ពួក​យើង​គួរ​ជ្រើស​រើស​អ្នក?”។ ​​សំណួរ​នេះ​គឺ​អ្នក​សម្ភាស ​ចង់​ឲ្យ​​អ្នក​បញ្ជាក់​ថា​អ្នក​​ពិត​ជា​​មាន​សមត្ថភាព​សក្ដិសម​នឹង​ការងារ​ នោះ​មែន។ ដូច្នេះ​តើ​គួរ​ឆ្លើយ​យ៉ាង​ណា?



    ដោយ​ផ្អែក​តាម​គន្លឹះ​របស់​អ្នក​ស្រី ​Lynn Taylor ដែល​ជា​អ្នក​ជំនាញ​ខាង​ការ​ងារ បាន​​បង្ហាញ​ពី​ចំណុច​សំខាន់​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ​​​ដូច​ខាង​ក្រោម៖

    ​១. បង្ហាញ​នូវ​តម្លៃ​​របស់​អ្នក

    បង្ហាញ​នូវ​អ្វី​ដែល​មាន​ចំពោះ​ការងារ ដូច​ជា​ជំនាញ​ដែល​ពាក់ព័ន្ធ ការ​សិក្សា ការ​បណ្ដុះបណ្ដាល​ ដែល​ជួយ​បង្ហាញ​ថា​អ្នក​ពិត​ជា​សក្ដិសម​នឹង​ការងារ​។ ​អ្នក​អាច​ត្រៀម​ទុក​ជា​មុន​សម្រាប់​ការ​ឆ្លើយ​សំណួរ​ដោយ​បង្ហាញ​រាល់​ចំណុច ​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​ការងារ។

    ២. លើក​ឡើង​ពី​ស្នាដៃ​ដែល​សម្រេច​បាន

    ពេល​សម្ភាសន៍​ គឺ​​ជា​ឱកាស​សម្រាប់​អ្នក​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​និង​បទពិសោធន៍​ដែល​អ្នក​មាន​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​បង្ហាញ​ជា​មតិ​ចូល​រួម​ចំណែក​​ជួយ​ ក្រុមហ៊ុន​ និង​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​ដែល​មាន​ផល​វិជ្ជមាន​សម្រាប់​ក្រុម​ហ៊ុន។ ​ត្រូវ​ចង​ចាំ​ថា​អ្នក​និយាយ​ដោយ​សង្ខេប​​តែ​ពី​ចំណុច​ពាក់ព័ន្ធ​សំខាន់ៗ​ បាន​ហើយ។

    ៣. បង្ហាញ​ពី​ជំនាញ​ទំនាក់​ទំនង​របស់​អ្នក

    – ប្រសិន​​បើ​អ្នក​មាន​ជំនាញ​ទំនាក់​ទំនង​ដែល​វា​ជា​ផ្នែក​ទុន​មួយ​សម្រាប់​ ការងារ​ ដូច​ជា​បទ​ពិសោធន៍​ ជា​មេ​ក្រុម ជា​ប្រធាន​ដឹក​នាំ ទំនួល​ខុស​ត្រូវ​ខ្ពស់​ អ្នក​អាច​បង្ហាញ​បាន​​ក្នុង​ពេល​សម្ភាស។

    – អ្នក​អាច​​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​អ្នក​ពិត​ជា​រីក​រាយ​ចំពោះ​ការងារ​ និង​ពេញ​ចិត្ត​ក្នុង​ការ​ទទួល​យក​ការងារ​នោះ​ធ្វើ។

    – ត្រូវ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​បាន​បង្ហាញ​គឺ​ត្រឹមត្រូវ​និង​មិន​​ផ្ទុយ​ពី ​ការពិត​ និង​បាន​លើក​មក​បង្ហាញ​ដោយ​សង្ខេប​ តែ​ចំ​គោលដៅ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: តើ​គួរ​ឆ្លើយ​ថា​ម៉េច ពេល​អ្នក​សម្ភាស​​​សួរ​ថា “ហេតុ​អ្វី​ក្រុមហ៊ុន​គួរ​ជ្រើស​រើស​អ្នក?” Rating: 5 Reviewed By: Unknown
    Scroll to Top