• ព័ត៌មានថ្មី

    Monday, April 6, 2015

    ខ្លែង​ប្រវែង ៦​គីឡូម៉ែត្រ បំបែក​កំណត់ត្រា​ពិភពលោក

    ពិធី ​បង្ហោះ​ខ្លែង​នៅ​ក្រុង Chongqing ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ រឹត​តែ​ពិសេស​ប្លែក​អស្ចារ្យ ដោយសារ​វត្តមាន​ខ្លែង​រូប​នាគ​ប្រវែង ៦០០០​ម៉ែត្រ វែង​ជាង​គេ​បំផុត និង​បំបែក​កំណត់ត្រា​ពិភពលោក។


    បើ​តាម​សារព័ត៌មាន Chinanews បាន​ឲ្យ​ដឹង​ថា ខ្លែង​ប្រវែង ៦០០០​ម៉ែត្រ​នេះ បង្ហោះ​ឡើង​ដោយ​អ្នក​ជំនាញ​ពីរ​នាក់​មក​ពី​ក្រុង Weifang ខេត្ត​សានទុង។ ខ្លែង​ដ៏​វែង​នេះ ត្រូវ​បញ្ជាក់​ថា​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចាស់ ដែល​ទទួល​ស្គាល់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រវែង​ត្រឹម ៥០០០​ម៉ែត្រ​ប៉ុណ្ណោះ។

    ក្រុម​ការងារ​ដែល​បង្កើត​ខ្លែង​នេះ​ឡើង បាន​ចំណាយ​ពេល ២​ឆ្នាំ និង​ប្រាក់​ជាង ១០​ម៉ឺន​យាន់(ជាង ១៦០០០​ដុល្លារ)។ ខ្លែង​ដែល​មាន​ឈ្មោះ​ថា “Chinese Dream” ផ្គុំ​ឡើង​ដោយ​ផ្នែក​ផ្សេង​ៗ​ជាង ២​ពាន់ បង្កើត​បាន​ជា​រូបរាង​នាគ​ដ៏​ធំ។

    longestkite2

    បើ​តាម​លោក Wang Dongming ជា​អ្នក​ជំនាញ​ខាង​ធ្វើ​ខ្លែង បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ខ្លែង​រូប​នាគ​នោះ បាន​ព្យាយាម​គិត​យ៉ាង​ល្អិត​ល្អន់ ក្នុង​ការ​ជ្រើស​រើស​សម្ភារៈ​ដ៏​ត្រឹម​ត្រូវ​ធ្វើ​ជា​តួ​ខ្លែង។ ដើម្បី​បង្ហោះ​ខ្លែង​រូប​នាគ​ដ៏​វែង​ឡើង​លើ​អាកាស ត្រូវ​ចំណាយ​ពេល​អស់​ដល់​ទៅ​ជាង ៦​ម៉ោង៕


    ខ្លែង​ផ្សេង​ទៀត ដែល​បង្ហាញ​វត្តមាន​នៅ​ពេល​នោះ៖ 

    longestkite5

    longestkite4

    longestkite3
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខ្លែង​ប្រវែង ៦​គីឡូម៉ែត្រ បំបែក​កំណត់ត្រា​ពិភពលោក Rating: 5 Reviewed By: Unknown
    Scroll to Top