• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    Neymar បន្ថែម​ពីរ​គ្រាប់​ឲ្យ Barca បញ្ចប់​ក្ដី​សង្ឃឹម Zlatan

    វត្តមាន ​ខ្សែ​ប្រយុទ្ធ​​ដ៏​មុត​ស្រួច​សញ្ជាតិ​ស៊ុយអែត Zlatan Ibrahimovic ដែល​ជា​ក្ដី​សង្ឃឹម​ថា​អាច​ជួយ​ស្រោច​ស្រង់​ក្រុម Paris Saint Germain ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុង​ក្របខ័ណ្ឌ​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League បាន​បញ្ចប់​ទៅ​ហើយ បន្ទាប់​ពី​កីឡាករ​វ័យ​ក្មេង Neymar ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​បន្ថែម​ឲ្យ​ក្រុម Barcelona។

    2

    កាល​ពី​ជើង​ទី​មួយ ក្រុម​រង​ជើង​ឯក​លីក​កំពូល​អេស្ប៉ាញ Barcelona បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​លីក​កំពូល​​បារាំង Paris Saint Germain ដល់​ទឹក​ដី​ក្នុង​លទ្ធផល ១-៣ ដែល​កាល​នោះ​ពុំ​មាន​វត្តមាន​កំពូល​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ឡើយ ដោយ​សារ​ជាប់​ពិន័យ។

    ការ​វិល​ត្រលប់​មក​ជួយ​ក្រុម​វិញ នៃ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Paris Saint Germain មាន​ក្ដី​សង្ឃឹម​ថា​នឹង​អាច​រក​គ្រាប់​បាល់​សង​វិញ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​រង​បរាជ័យ​ជា​ថ្មី​ក្នុង​លទ្ធផល ២-០ នៅ​​ទឹក​ដី​ Camp Nou។

    8

    ពីរ​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​ជើង​ទីពីរ រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Neymar នៅ​នាទី​ទី១៤ និង​៣៤។ សរុប​ទាំង​ពីរ​ជើង ក្រុម Barcelona បាន​យក​ឈ្នះ​ក្រុម Paris Saint Germain ដោយ​លទ្ធផល ៥-១។ ចាំ​អ៊ុត​មើល៍ តើ​ក្រុម​អ្នក​មាន​បុណ្យ​អាច​លើក​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League រដូវ​កាល​នេះ​បាន​ដែរ​ឬ​ទេ?



    7

    6

    5


    3

    1
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar បន្ថែម​ពីរ​គ្រាប់​ឲ្យ Barca បញ្ចប់​ក្ដី​សង្ឃឹម Zlatan Rating: 5 Reviewed By: Unknown
    Scroll to Top