• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    MSN ​ស៊ុត​បាន ១០២ ​គ្រាប់​បាល់​បំបែក​កំណត់​ត្រា MHE នៅ​ Barcelona

    ៥ ​គ្រាប់​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi , Luis Suarez ​និង Neymar ​រក​បាន​ក្នុង​ជ័យ​ជម្នះ​ ៦-០ ​លើ​ក្រុម Getafe ​កាល​ពី​យប់​មិញ​នេះ បាន​ធ្វើ​ពួកគេ​រក​គ្រាប់​បាល់​បាន​១០២​គ្រាប់ បំបែក​កំណត់​ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Messi , Thierry Henry និង Samuel Eto’o ​ធ្វើ​បាន​៩៩​គ្រាប់​នៅ​រដូវ​កាល​២០០៨-២០០៩ ​ហើយ។


    នៅ​រដូវ​កាល ២០០៨-២០០៩ ​ខ្សែ​ប្រយុទ្ធ​៣​នាក់​គឺ Messi , Henry និង Eto’o ​បាន​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៩៩​គ្រាប់​ច្រើន​ជាង​គេ​ឱ្យ​ក្រុម Barcelona ​ក្រោម​ការ​ដឹង​នាំ​របស់​លោក Pep Guardiola ។ ខណៈ​ដែល​ពេល​នេះ​វិញ កំណត់​ត្រា​របស់​៣​នាក់​នេះ​បាន​បែក​ទៅ​ហើយ ក្រោយ​ពី​ Messi , Suarez និង Neymar ​អាច​រក​បាន​ដល់​ទៅ​១០២​គ្រាប់​ទៅ​ហើយ គិត​ត្រឹម​ពេល​នេះ។ ចំនួន​ដ៏​ច្រើន​លើស​លប់​នេះ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ ៤៩ គ្រាប់ , ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ២១ គ្រាប់​និង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ៣២គ្រាប់ ។

    Lionel-Messi-Samuel-Etoo-Thierry-Henry-Barcelona

    ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​៣​នាក់​របស់​ក្រុម​គូ​ប្រជែង Real Madrid ​វិញ​ រដូវ​កាល​មុន​ពួកគេ​រក​បាន​៩៧​គ្រាប់​ក្នុង​ការ​ប្រកួត​១៤៣​ប្រកួត ខណៈ​ដែល​រដូវ​កាល​នេះ​វិញ​ ពួកគេ​ទើប​តែ​រក​បាន​៨៩​គ្រាប់​ប៉ុណ្ណោះ គិត​ត្រឹម​ពេល​នេះ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: MSN ​ស៊ុត​បាន ១០២ ​គ្រាប់​បាល់​បំបែក​កំណត់​ត្រា MHE នៅ​ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top