• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    គន្លឹះ​៣​យ៉ាង​លាក់​កំបាំង​ក្នុង​កុំព្យូទ័រ​ Macbook Pro​ របស់​អ្នក​

    ដោយសារ ​តម្លៃ​ថ្លៃ​ និង​ខ្វះ​សេវា​ជួសជុល​ផង​ ទើប​​​កុំព្យូទ័រ​ Macbook Pro​ ពុំ​សូវ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ប្រិយមិត្ត​មួយ​ចំនួន​ដែល​កំពុង​ប្រើ​កុំព្យូទ័រ​ប្រភេទ​នេះ​អាច​ មិន​ដឹង​នូវ​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យអ្នក​​យល់​ថា​ មិន​ស្រួល​ប្រើដូច​​ PC។ ឥឡូវ​សាក​មក​​ដោះ​ស្រាយ​បញ្ហា​​ដែល​ជួប​ប្រទះ​ប្រចាំ​ថ្ងៃ​មើល៍​ នោះ​អ្នក​នឹង​ដឹង​ថា​ Macbook Pro​ ក៏​ស្រួល​ប្រើ​ដែរ។


    ប្រើ​ Shortcuts​ Key ​ដើម្បី​ដូរ​ភាសា​
    ១. ម្ដង​នេះ​​អ្នក​មិន​បាច់​ប្រើ​ Mouse ​ចុច​ដូច​មុន​នោះ​ទេ។ អ្នក​អាច​ប្រើ​ Shortcuts Key បាន។ ចុច​ទៅ​លើ​ប៊ូតុង​ ភាសា ​រួច​ជ្រើស​យក​​ Open Keyboard Preferences…។ ផ្ទាំង​ Windows​ មួយ​នឹង​លេច​ចេញ​មក​ រួច​ចុច​ត្រង់​​ប៊ូតុង​ Shortcuts​ (នៅ​លើ​របា​ជាមួយ​ Keyboard, Text..) ​បន្ទាប់​មក​ចុច​​យក​ Input Sources​ (ពី​ក្រោម​ Mission Control និង​ Keyboard ​ក្នុង​ប្រអប់​ផ្នែក​ខាង​ឆ្វេង)

    shortcut key

    ២. ជ្រើស​យក​ Select the previous input source​ រួច​ហើយ​ធ្វើ​ការ​កំណាត់​ Shortcuts Key​ ដោយ​ដាក់​ Mouse ​នៅ​ខាង​​ចុង​​ត្រង់​អក្សរ​​កាត់​ (ឧ. ˄Space) ហើយ​​វាយ​អក្សរ​កាត់​របស់​អ្នក​ (ឧ.​ Ctrl+Space)។

    shortcut key1

    ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​ជ្រើស​យក​ All controls​ មិន​មែន​ Text boxes and lists only ​ដូច្នេះ​អ្នក​អាច​ដូរ​ភាសា​បាន​គ្រប់​កម្មវិធី​ក្នុង​កុំព្យូទ័រ​ទាំង​អស់។

    ក្រោយ​ពី​កំណត់​រួច​រាល់​ហើយ​​ ដើម្បី​ដូរ​ភាសា​ អ្នក​គ្រាន់​តែ​ចុច​ Key​ ដែល​អ្នក​បាន​ដាក់​ (ឧ.​ Ctrl+Space) នោះ​អ្នក​​នឹង​​អាច​ដូរ​ភាសា​ពី​មួយ​ទៅ​មួយ​បាន​យ៉ាង​ងាយ។


    កំណត់​ពុម្ពអក្សរ​លំនាំ​ដើម​ (Default)​ លើ Mac

    ១. ពេល​ខ្លះ​ កុំព្យូទ័រ​ Macbook Pro​ របស់​អ្នក​ឲ្យ​តែ​បើក​ Microsoft Word មក​ ចេញ​ Font  និង​ទំហំ​ អក្សរ​ ដែល​អ្នក​មិន​ពេញ​ចិត្ត​ ហើយ​អ្នក​ត្រូវ​ចូល​ដូរ​រាល់​ដង។ ពេល​នេះ​ឈប់​បារម្ភ! អ្នក​អាច​កំណត់​ Default បាន។​ បើក​ Microsoft Word ​របស់​អ្នក។ រួច​វាយ​ពាក្យ​អ្វី​ក៏​ដោយ​​ដ៏​ខ្លី​មួយ​ ហើយ​ Select (Cammand+A) ​រួច​ប្ដូរ​​ទៅ​ Font ​អក្សរ​ និង​ទំហំ​អក្សរ​ដែល​អ្នក​ចូល​ចិត្ត​ (ឧ. Times New Roman, 12)។

    default


    ២. ចុច​ Right Click ​ត្រង់​ Styles ​រួច​ចុច​យក​ Update to Match Selection។ (មើល​រូប)

    default2

    ៣. ចុច​​ Right Click ​សា​ជា​ថ្មី​ត្រង់​ Style ​ដដែល​ ហើយ​ជ្រើស​យក​ Modify…​។ ផ្ទាំង​មួយ​នឹង​លោត​ឡើង​មក​ រួច​ធីក​​យក​ Add to template ​ហើយ​ចុច​យក​ OK​ ​ ជា​ការ​ស្រេច។ ដូច្នេះ​រាល់​ពេល​ដែល​អ្នក​បើក​ Microsoft Word នោះ​ពុម្ពអក្សរ​ Times New Roman និង​ទំហំ​ ១២​ នឹង​មាន​ជា​ស្រេច​តែ​ម្ដង។

    default3

    default4


    Download Youtube ក្នុង​ Mac

    មាន​វិធី​ងាយ​ៗ​ គឺ​អ្នក​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​អ្វី​ទាំង​អស់។ អ្នក​គ្រាន់​តែ​បើក​វីដេអូ​ណា​ដែល​ចង់​ Download ​ក្នុង​ Youtube ​ហើយ​វាយ​អក្សរ “ss” ​បន្ថែម​​ពី​មុខ​ពាក្យ​ youtube ​ចូល​ក្នុង​  Link ​នោះ​  (ឧទាហរណ៍៖ https://www.ssyoutube.com/watch?v=FhlqIZ33zVw)។ ផ្ទាំង​មួយ​នឹង​លោត​ចេញ​មក​ ឲ្យ​អ្នក​ជ្រើស​រើស​កម្រិត​ភាព​ច្បាស់​នៃ​វីដេអូ​ (ដូចជា FLV 240p, MP 4  360p…) អ្នក​គ្រាន់​តែ​ជ្រើស​យក​ណា​មួយ​ក្នុង​ចំណោម​នេះ​ រួច​ចុច​ពាក្យ​ Save ​ ហើយ​យក​ពាក្យ​ Ok​ ជា​ការ​ស្រេច។ វីដេអូ​នឹង​ Download ​ចូល​កុំព្យូទ័រ​​របស់​អ្នក​ភ្លាម។ ***អ្នក​ក៏​អាច​ធ្វើ​របៀប​នេះ​ជាមួយ​នឹង​ PC​ បាន​ដែរ។

    youtube download

    youtube download1

    youtube download2
    • Blogger Comments
    • Facebook Comments
    Item Reviewed: គន្លឹះ​៣​យ៉ាង​លាក់​កំបាំង​ក្នុង​កុំព្យូទ័រ​ Macbook Pro​ របស់​អ្នក​ Rating: 5 Reviewed By: Unknown
    Scroll to Top