• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    ទារក​អាយុ​៤ខែនៅ​​មាន​ជីវិត​ក្រោយ​កប់​ក្រោម​កម្ទេច​ថ្ម​២២ម៉ោង​ដោយ​សារ​រញ្ជួយ​ដី

    រូបភាព ​ប៉ុន្មាន​សន្លឹក​​ខាង​ក្រោម​​នេះ ​គឺ​ជា​រូបភាព​ទារក​អាយុ​៤ខែ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ក្រោយ​កប់​ក្រោម​កម្ទេច​ថ្ម​អស់​យ៉ាង​ហោច​ណាស់​២២ម៉ោង បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត​ ៧,៨រ៉ិចទ័រ​​នៅ​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍។

    កាសែត​នេប៉ាល់​ Katmandu Today ដែល​បាន​ថត​យក​រូបភាព​​មិន​គួរ​ឲ្យ​ជឿ​នេះ បាន​បញ្ជាក់​ថា​ទារក​នេះ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​ទាហាន​នេប៉ាល់។ ដំបូង​ឡើយ​ ទាហាន​ទាំង​នោះ​​បាន​បរាជ័យ​ មិន​អាច​យក​ទារក​នោះ​ចេញ​ពី​គំនរ​បាក់បែក​បាន​ឡើយ ដោយ​គិត​ថា​ទារក​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ពេល​បាន​ឮ​សំឡេង​យំ​របស់​ទារក ពួក​គេ​បាន​វិល​មក​វិញ ហើយ​ជួយ​សង្រ្គោះ​បាន​ជោគជ័យ។


    1

    3

    ក្រោយ​​ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួច​មក​ លទ្ធផល​បាន​បង្ហាញ​ថា ​ទារក​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ពោល​គឺ​មិន​មាន​របួស​ផ្នែក​ខាង​ក្នុង​នោះ​ទេ។

    រញ្ជួយ​ដី​នៅ​នេប៉ាល់ គឺ​ជា​រឿង​ទុក្ខសោក​បំផុត​មួយ​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​នេះ។ គិត​មក​ទល់​ព្រឹកមិញ​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ជាង​៥០០០នាក់ និង​មាន​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀតរង​របួស និង​បាត់បង់​លំនៅដ្ឋាន។ គេប៉ាន់ស្មាន​ថា ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ដល់​ខ្ទង់​ម៉ឺន​នាក់៕​​​

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទារក​អាយុ​៤ខែនៅ​​មាន​ជីវិត​ក្រោយ​កប់​ក្រោម​កម្ទេច​ថ្ម​២២ម៉ោង​ដោយ​សារ​រញ្ជួយ​ដី Rating: 5 Reviewed By: Unknown
    Scroll to Top