• ព័ត៌មានថ្មី

    Monday, April 6, 2015

    Ronaldo ​ដាក់​៥​គ្រាប់​​ល្ងាច​មិញ បង្កើត​កំណត់​ត្រា​អ្វី​ខ្លះ?

    ក្នុង​ការ​ប្រកួត​ដែល​ក្រុម Real Madrid ​ស៊ី​ក្រុម​ Granada ៩-១ មិន​ប្រណី​នោះ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Cristiano Ronaldo ​​​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៥​គ្រាប់​ម្នាក់​ឯង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រីករាយ​អង្គុយ​មិន​ជាប់​នឹង​កៅអី។ តើ ៥​គ្រាប់​នេះ អាច​ធ្វើ​ឱ្យ​ម្ចាស់​ស្បែក​ជើង​មាស​រដូវ​កាល​មុន​រូប​នេះ​ បង្កើត​និង​បំបែក​កំណត់​ត្រា​អ្វី​ខ្លះ?

    Sabay ​នឹង​រៀប​រាប់​រឿង​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បង្កើត​កំណត់​ត្រា​ថ្មី​របស់ Ronaldo ទាក់ទង​នឹង​៥គ្រាប់​នេះ​ដូច​ខាង​ក្រោម៖


    ១. កំណត់​ត្រា​ផ្ទាល់​ខ្លួន
    – Ronaldo ​ធ្វើ​បាន​ Hat-trick ​លឿន​បំផុត​របស់​ខ្លួន​នៅ Real Madrid ​ត្រឹម​រយៈ​ពេល​៨​នាទី
    – នេះ​ជា​លើក​ទី​២​ហើយ ដែល​ម្ចាស់​ពាន​ Ballon d’Or ​៣​សម័យ​រូប​នេះ​រក​បាន​ចាប់​ពី​៤​គ្រាប់​ឡើង​ទៅ​ឱ្យ Real Madrid

    – ត្រឹម​មួយ​រដូវ​កាល​នេះ Ronaldo ​ធ្វើ Hat-trick ​បាន​៥​ដង​មក​ហើយ
    – ក្លាយ​ជា​កីឡាករ​រក​បាន​៤​គ្រាប់​លឿន​ជាង​គេ ត្រឹម​ពេល​២៤​នាទី
    – ៥​គ្រាប់​យប់​មិញ​ធ្វើ​ឱ្យ Cr7 ​នាំ​មុខ​ Messi ​​​ជា​ថ្មី​ក្នុង​តារាង​ស៊ុត​បញ្ចូល​ទី​នៅ La Liga រដូវ​កាល​នេះ (៣៦​ ទល់​និង​៣២)

    ២. បង្កើត​កំណត់​ត្រា

    – Ronaldo ​តាម​ស្មើ Di Stefano ​ហើយ ក្នុង​នាម​ជា​អ្នក​ធ្វើ​ hat-trick ​បាន​ច្រើន​ជាង​គេ​ឱ្យ Real Madrid ​២៨​ដង
    – ៣៦​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ គឺ​ច្រើន​ជាង​​គ្រាប់​បាល់​​ដែល​ក្រុម​ទាំង​៥៣​​រក​បាន ​ក្នុង​ចំណោម​ក្រុម​ទាំង​៩៨​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង​៥​នៅ​ទ្វីប​អឺរ៉ុប​ទៅ​ ទៀត
    – នៅ English Premier League ​វិញ​មាន​ក្រុម​រហូត​ដល់​ទៅ​៩​ឯ​ណោះ ដែល​មាន​​គ្រាប់​បាល់​​មិន​ច្រើន​ជាង​គ្រាប់​បាល់​របស់ Ronaldo ​ឡើយ។ ក្រុម​ទាំង​នោះ​មាន​ដូចជា Stoke City, Newcastle United, West Bromwich Albion, Hull City, Aston Villa, Sunderland, Queens Park Rangers, Burnley and Leicester City។

    សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​នៅ​មានកំណត់ត្រា​អ្វី​ទៀតទាក់ទង​នឹង​៥គ្រាប់របស់ Ronaldo ល្ងាច​ម្សិលមិញ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ដាក់​៥​គ្រាប់​​ល្ងាច​មិញ បង្កើត​កំណត់​ត្រា​អ្វី​ខ្លះ? Rating: 5 Reviewed By: Unknown
    Scroll to Top