• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    Suarez បង្ហើប​ប្រាប់​ថា ​នៅ​តែ​មើល​ Liverpool តាម​ទូរទស្សន៍​

    Luis Suarez ​របស់​ក្រុម​ FC Barcelona ​​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ម្សិល​មិញ​ថា​ ទោះបីជា​រូប​គេ​ចាក​ចេញ​ពី​​ទឹកដី​ Anfield ពិត​មែន ប៉ុន្តែ​អារម្មណ៍​នៅ​តែ​នឹក​ដល់​អ្នកគាំទ្រ​ហង្ស​ក្រហម ​ និង​នៅ​តែ​មើល​​ការ​ប្រកួត Liverpool តាម​ទូរទស្សន៍។


    ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ Suarez នឹង​ត្រូវ​ដើរ​តួ​សំខាន់ ក្នុង​ការ​ប្រកួត​ Champions League  វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២ ដែល​ Barca ​ត្រូវ​ប៉ះ PSG នៅ​យប់​នេះ ខណៈ​ដែល​កាល​ពី​ជើង​ទី​១ កីឡាករ​វ័យ​​​២៨ឆ្នាំ បាន​ស៊ុត​​ចូល​​ក្រុម​ខ្លាំង​របស់​បារាំង​២​គ្រាប់ និង​កាល​ពី​ចុង​សប្ដាហ៍​ស៊ុត​ Valencia បាន​១​គ្រាប់​ទៀត។

    អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Liverpool រូប​នេះ ហាក់​ដូច​ជា​ឡើង​ជើង​ខ្លាំង​វិញ​ហើយ ពោល​គឺ​​រូប​គេ​​ត្រឡប់​ទៅ​រក​ទម្រង់​លេង​ដល់​កម្រិត​កំពូល​ដូច​កាល​នៅ​ហង្ស ​ក្រហម​​វិញ។ Suarez ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ដើម​រដូវ​កាល​ជាមួយ​ Barcelona ​ហាក់​ដូច​ជា​ប្លែក​បន្តិច ប៉ុន្តែ​ឥឡូវ​រូប​គេ​បាន​យល់​ពី​​​ដៃ​គូ​ Neymar និង​ Messi ច្រើន​​ហើយ ហើយ​ក៏​មាន​អារម្មណ៍​កក់ក្ដៅ​ដូច​ផ្ទះ​ខ្លួន​ឯង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez បង្ហើប​ប្រាប់​ថា ​នៅ​តែ​មើល​ Liverpool តាម​ទូរទស្សន៍​ Rating: 5 Reviewed By: Unknown
    Scroll to Top