• ព័ត៌មានថ្មី

    Monday, April 6, 2015

    ១២​យ៉ាង​ប្រុសៗ​គួរ​ធ្វើ ពេល​​ណាត់​ជួប​គូ​ស្នេហ៍​​លើក​ដំបូង

    ប្រុសៗ ​ជា​ច្រើន​​ តែងតែ​ចង់​ណាត់​ជួប​​ជាមួយ​នឹង​មនុស្ស​ស្រី​​ដែល​ខ្លួន​ស្រលាញ់។ ប៉ុន្តែ​នៅ​ពេល​ដែល​គូ​ស្នេហ៍​ឆ្លើយ​ថា​យល់​ព្រម​នោះ ពេល​ខ្លះ​ក៏​មាន​ការ​ព្រួយ​បារម្ភ និង​ខ្វាយ​ខ្វល់​ក្នុង​ចិត្ត​ដែរ​ ដោយ​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​អ្វី​​ខ្លះ​ នៅ​ថ្ងៃ​ពិសេស​នោះ។ ​ដូច្នេះ​ចង់​ដឹង​ពី​វិធីសាស្ត្រ​​គួរ​ធ្វើ​អ្វី​ខ្លះ​នោះ​ សូម​​មើល​នូវ​ចំណុច​សំខាន់ៗ​ទាំង​១២​ ដូច​ខាង​ក្រោម៖


    Lie-to-me-lie-to-me-korean-drama-34803373-1280-720

    ១. រៀប​ចំ​ខ្លួន៖
    មុន​ពេល​ដល់​ថ្ងៃ​ណាត់​ជួប​ពិសេស​នោះ អ្នក​ត្រូវ​ធ្វើ​​អ្វី​ៗ​ឲ្យ​អារម្មណ៍​របស់​អ្នក​ មាន​ភាព​ស្រស់​ស្រាយ​សិន ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។ ឧទាហរណ៍៖ ដូច​ជា​ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ អាន​សៀវភៅ ​ច្រៀង​បទ​ចម្រៀង​ដែល​ខ្លួន​ចូល​ចិត្ត ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​ខ្លួន​រីករាយ។ ​ម្យ៉ាង​ទៀត អ្នក​ត្រូវ​សម្អាត​ខ្លួន​ និង​​ត្រៀម​សំលៀក​បំពាក់​ឲ្យ​បាន​ស្អាត​ផង​ដែរ។

    ​២. ​សំអាត​យានជំនិះ៖
    បើ​អ្នក​មាន​ឡាន ត្រូវ​លាង​សំអាត​ និង​រៀប​ចំ​ឲ្យ​បាន​ស្អាត ឬ​យានជំនិះ​ផ្សេងៗ ​​ដែល​អ្នក​​នឹង​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ថ្ងៃ​ពិសេស​នោះ ត្រូវ​តែ​សម្អាត​ឲ្យ​ស្អាត​ទើប​ល្អ។

    ៣. ជ្រើស​រើស​កន្លែង​ពិសេស សម្រាប់​គូ​ស្នេហ៍​អ្នក៖
    ​បើ​អ្នក​មិន​ច្បាស់​ថា​ មិន​ដឹង​គូ​ស្នេហ៍​របស់​អ្នក​ចូល​ចិត្ត​អ្វី ឬ​ពេញ​ចិត្ត​កន្លែង​ណា​មួយ​ទេ អ្នក​គួរ​តែ​ហ៊ាន​សួរ។ អ្នក​ចង់​នាំ​នាង​ ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​ពិសេស ដូច្នេះ​គួរ​តែ​ជ្រើស​រើស​​ទី​កន្លែង ឬ​ភោជនីយដ្ឋាន​ណា​មួយ​ ដែល​នាង​ពេញ​ចិត្ត​ទើប​មាន​ន័យ។

    ៤. ​ជូន​ជា​កាដូ​​តូច​អ្វី​មួយ​ដល់​នាង៖
    ​ឧទាហរណ៍​៖ អ្នក​អាច​ជូន​​ដូច​ជា សូកូឡា​មួយ​ប្រអប់​តូច ឬ​ផ្កា​កុលាប​មួយ​ទង។ ប៉ុន្តែ​បើ​អ្នក​អាច​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​នាង ថា​នាង​ចូល​ចិត្ត​ផ្កា​អ្វី ឬ​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ឬ​អត់​នោះ កាន់​តែ​ប្រសើរ​ថែម​ទៀត។

    ៥. បើក​ការ​សន្ទនា​មុន និង​និយាយ​ស្មោះ​ត្រង់៖
    អ្នក​គួរ​តែ​និយាយ​ទៅ​កាន់​នាង​មុន អំឡុង​ពេល​ជួប​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​នោះ ហើយ​ស្ដាំ​ពី​អ្វី​ដែល​នាង​និយាយ​មក​កាន់​វិញ។

    ៦. អ្នក​ជា​ប្រុស​ គួរ​​​តែ​ចំណាយ​លុយ​ថ្លៃ​អាហារ៖
    ​ដើម្បី​បង្ហាញ​សន្តាន​ចិត្ត​របស់​អ្នក ​អ្នក​ជា​អ្នក​បបួល​នាង​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​នោះ ដូច្នេះ​អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ថ្លៃ​អាហារ​ទាំង​អស់​នោះ (ប៉ាវ)។

    ៧. សួរនាំ​អំពី​រឿង​រាវ ជីវិត​របស់​នាង​ខ្លះៗ៖
    អ្នក​ត្រូវ​ព្យាយាម​ស្ដាប់​នាង​ឲ្យ​បាន​ច្រើន​ល្អ​ជាង ​ដោយ​អាច​ចោទ​ជា​សំនួរ​ទៅ​លើ​ជីវិត​រស់​នៅ​របស់​នាង​ជា​ដើម ប៉ុន្តែ​​មិន​ត្រូវ​​ស្ងាត់​ឈឹង​ ដោយ​គ្មាន​ការ​សន្ទនា​នោះ​ទេ។

    ៨. មើល​ភ្នែក​របស់​នាង៖
    ការ​មើល​ភ្នែក​ពេល​សន្ទនា​ជាមួយ​នាង វា​បង្ហាញ​ថា​អ្នក​ចាប់​អារម្មណ៍​ដល់​នាង និង​យក​ចិត្ត​ទុកដាក់​ស្ដាប់​ការ​សន្ទនា​របស់​នាង។

    ​​៩. ​អាច​និយាយ​កំប្លុក​កំប្លែង​​ឲ្យ​នាង​សើច៖
    បើ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង អ្នក​អាច​និយាយ​អ្វី​ ធ្វើ​ឲ្យ​នាង​សើច​​​ជា​ការ​ល្អ ប៉ុន្តែ​កុំ​ដើរ​តួ​ជា​គ្រូ​បង្រៀន។

    ​១០. សរសើរ​ដល់​នាង៖
    ការ​សរសើរ​ គឺ​ជា​ចំណុច​មួយ​ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អៗ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្វែង​រក​ចំណុច​អ្វី​មួយ ឬ​ច្រើនរបស់​នាង​ ដើម្បី​សរសើរ​ដល់​នាង។

    ១១. ​ធ្វើ​​សកម្មភាព​អ្វីៗ ឲ្យ​នាង​ចងចាំ​​ល្អៗ៖
    ឧទាហរណ៍​៖ ​​អ្នក​អាច​ឈរ​ទទឹម​​ក្បែរ​គ្នា​ មើល​ទេសភាព​​​ជា​ដើម…។ ប៉ុន្តែ​មិន​ត្រូវ​ឱប​នាង​​ទេ គ្រាន់​តែ​ឈរ​ក្បែរ​និយាយ​គ្នា​​ជា​ការ​ល្អ​បំផុត។

    ​១២. ចុង​បញ្ចប់​នៃ​រាត្រី​នោះ អ្នក​អាច​ថើប​នាង​ បើ​អាច៖
    បើ​អ្នក​ និង​នាង​សន្ទនា​គ្នា ស្ថិត​ក្នុង​បរិយាកាស​រ៉ូមែនទិក​នោះ អ្នក​អាច​បញ្ចេញ​កាយ​វិការ​ ដោយ​ការ​ថើប​​បាន ដើម្បី​បញ្ជាក់​សេចក្ដី​ស្រលាញ់ និង​ភាព​ផ្អែម​ល្ហែម​របស់​អ្នក​ចំពោះ​នាង ​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​នោះ​ជា​ពេល​ត្រឹម​ត្រូវ​បំផុត ព្រោះ​ចំណុច​នេះ​នាង​អាច​នឹង​ងាយ​ស្រួល​វាយ​តម្លៃ​អ្នក​​ថា ជា​ព្រាន​នារី​បាន​ផង​ដែរ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ១២​យ៉ាង​ប្រុសៗ​គួរ​ធ្វើ ពេល​​ណាត់​ជួប​គូ​ស្នេហ៍​​លើក​ដំបូង Rating: 5 Reviewed By: Unknown
    Scroll to Top