• ព័ត៌មានថ្មី

    Saturday, April 4, 2015

    Van Gaal៖ Man Utd ​នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន​ Premier League

    លោក Louis van Gaal ​បាន​អះអាង​ថា​ក្រុម​បិសាច​ក្រហម​ Manchester United ​នៅ​តែ​មាន​ឱកាស​លើក​ពាន English Premier League ​បាន​ដដែល ទោះ​ជា​ចាញ់​ក្រុម​ Chelsea ជិត​១០​ពិន្ទុ​ក៏​ដោយ។ ចំណែក​ឯ​រឿង​ទៅ​លេង​នៅ Champions League ​រដូវ​កាល​ក្រោយ​វិញ​គឺ​មិន​មាន​បញ្ហា​នោះ​ទេ ត្បិត​អី​នៅ​សល់​៨​ប្រកួត​​ទៀត​តែ​ប៉ុណ្ណោះ។


    បិសាច​ក្រហម​២​ប្រកួត​មក​នេះ សុទ្ធ​តែ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ដូចជា Spurs ​និង​ Liverpool ​ជា​ដើម ដែល​ធ្វើ​ក្រុម​មួយ​នេះ​ មាន​ពិន្ទុ​ដាច់​ក្រុម​លេខ​៥​រហូត​ដល់​ទៅ​៥​ពិន្ទុ​ឯ​ណោះ។ ចំពោះ​រឿង​នេះ​ដែរ លោក Van Gaal ​បាន​និយាយ​​ថា៖ “ខ្ញុំ​និយាយ​ម្ដង​ហើយ​ ពេល​ដែល​យើង​មាន​១៣​ពិន្ទុ​ក្នុង​១១​ប្រកួត យើង​ទទួល​ការ​រិះគន់​ច្រើន​ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ត្រូវ​រង់ចាំ​ដល់​ចប់​រដូវ​កាល​សិន។ យើង​នឹង​ឃើញ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ចប់​រដូវ​កាល។ យើង​នៅ​ប៉ះ​ក្រុម​ខ្លាំង​កំពូល​តារាង​ទៀត។ មាន​រឿង​ជា​ច្រើន​អាច​កើត​ឡើង ហើយ​យើង​ក៏​នៅ​តែ​មាន​សង្ឃឹម​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ដែរ បើ​គិត​តាម​បែប​គណិតវិទ្យា​ទៅ”។

    dfgddfdfs


    នា​យប់​នេះ​ បិសាច​ក្រហម​នឹង​ប៉ះ​ជាមួយ​ Aston Villa ​នៅ​ទឹក​ដី​ខ្លួន​ឯង​ ដែល​លោក Van Gaal ​មាន​សង្ឃឹម​ច្បាស់​ថា​នឹង​អាច​បាន​៣​ពិន្ទុ ខណៈ​ដែល​ប្រកួត​បន្ទាប់​ៗ​ទៀត​នោះ​គឺ​ក្រុម​នេះ​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង ​ៗ​ផ្សេង​ទៀត​ដូចជា Manchester City , Chelsea ​និង​ Arsenal ​ជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Gaal៖ Man Utd ​នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន​ Premier League Rating: 5 Reviewed By: Unknown
    Scroll to Top