• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    ‘Furious 7′ រក​​លុយ​​បាន​​១​​ពាន់​​លាន​​​ដុល្លារ​ត្រឹម​១៧​ថ្ងៃ



    ត្រឹម​រយៈពេល​តែ​១៧​ថ្ងៃ​ប៉ុណ្ណោះ ខ្សែភាពយន្ត “Furious 7” អាច​រក​ចំណូលពីការចាក់បញ្ចាំង ទូទាំង​ពិភពលោក បានដល់​ទៅ​ ១​ពាន់​លាន​ដុល្លារ​អាមេរិក ​និង​ជា​ភាពយន្ត​ទី​២០ បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ Hollywood។


    ក្នុង​សន្និសីទ​កាសែត​មួយ ផលិតកម្ម Universal បាន​ប្រកាស​ថា “Furious 7” ជា​ភាពយន្ត​ដំបូង​គេ​ក្នុង​ចំណោម​ភាព​យន្ត “Fast & Furious” ទាំងអស់ ដែល​អាច​រក​បាន​ ១​ពាន់​លាន​ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ វា​អាច​ក្លាយជា​ភាពយន្ត​ រក​ចំណូល​ក្នុង​ស្រុក ​បាន​ច្រើន​ជាងគេ​ផងដែរ។

    ខ្សែភាពយន្ត​ប្រណាំង​ឡាន​ និង​បាញ់​ប្រហារ​ញាក់​សាច់​ខាងលើ មាន​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៥។ ​ក្នុង​រយៈ​ពេលតែ​បី​ថ្ងៃ វា​អាច​រក​ចំណូល​បាន​ ១៤៧,១លាន​ដុល្លារ​អាមេរិក ដោយ ​១០​ថ្ងៃបន្ទាប់​ពី​ចាក់​បញ្ចាំង “Furious 7” បាន​ក្លាយ​ជា​ភាពយន្ត រក​ចំណូល​ក្នុង​ស្រុក​បាន​ច្រើន​បំផុត បើ​ធៀប​នឹង​​រឿង ” Fast & Furious” មុន​ៗ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ‘Furious 7′ រក​​លុយ​​បាន​​១​​ពាន់​​លាន​​​ដុល្លារ​ត្រឹម​១៧​ថ្ងៃ Rating: 5 Reviewed By: Unknown
    Scroll to Top